ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

សហរដ្ឋអាមេ៉រិកអះអាងថា កងទ័ពជើងទឹកខ្លួនត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីជួយសម្ព័ន្ធមិត្តក្នុងការការពារការធ្វើនាវាចរណ៍ក្នុងឈូងសមុទ្រពែក្ស
ថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ សហរដ្ឋអាម៉េរិកកំពុងបណ្តុះបណ្តាលសម្ព័ន្ធមិត្តឈូងសមុទ្រពែក្ស ដើម្បីការពារការធ្វើនាវាចរណ៍នៅក្នុងផ្លូវទឹកដែលមានបញ្ហាក្នុងតំបន់នេះ ខណៈទីក្រុងវ៉ាស៊ីនតោនព្យាយាមពង្រឹងសម្ព័ន្ធមិត្តនៃបណ្តាប្រទេសជាមិត្ត សំដៅទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់ ។

ការបណ្តុះបណ្តាលសម្ព័ន្ធមិត្តឈូងសមុទ្រពែក្សរបស់ខ្លួនខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈការធ្វើសមយុទ្ធជើងទឹកអន្តរជាតិ មានឈ្មោះថា (IMX) រយៈពេល ៣សប្តាហ៍របស់សហរដ្ឋអាម៉េរិក ដែលបានចាប់ផ្តើមនៅថ្ងៃទី២១ ខែតុលា បន្ទាប់ពីនាវាពាណិជ្ជកម្មមួយចំនួនត្រូរងការវាយប្រហារនៅឈូងសមុទ្រពែក្ស ចាប់ពីខែឧសភា ដោយបង្កើនភាពតានតឹងក្នុងតំបន់ ។

ជុំវិញបញ្ហានេះ សហរដ្ឋអាម៉េរិក និង មហាអំណាចលោកខាងលិចដទៃទៀត បានស្តីបន្ទោសឧបទ្ទវហេតុនេះលើអ៊ីរ៉ង់ ប៉ុន្តែទីក្រុងតេហេរ៉ង់បានបដិសេធថា មិនមានការពាក់ព័ន្ធណាមួយឡើយ ។ សូមបញ្ជាក់ថា សមយុទ្ធកងទ័ពជើងទឹក IMX គឺជាលំហាត់សមយុទ្ធតាមសមុទ្រធំជាងគេទី២ ជាមួយពលទាហាន៥ពាន់នាក់ នាវា៤០គ្រឿង និង យន្ដហោះ១៧ គ្រឿងមកពី៥០ប្រទេសបានដាក់ពង្រាយទៅផ្លូវទឹកយុទ្ធសាស្ត្រ ដែលញែកអ៊ីរ៉ង់ចេញពីបណ្តាព្រះរាជាណាចក្រក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ ដែលគាំទ្រសហរដ្ឋអាម៉េរិក ៕ធ.ដ


អត្ថបទទាក់ទង