ប្រធានាធិបតីបារំាំងអំពាវនាវឱ្យបង្កើនការរួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆំាងនឹងបញ្ហាប្រែប្រួលអាកាសធាតុ បើទោះជាសហរដ្ឋអាមេ៉រិកចង់ដកខ្លួនចេញក៏ដោយ
ថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

បារំាង៖ ប្រធានាធិបតីបារំាងលោក អែមម៉ានុយអែល ម៉ាក្រុង បានធ្វើការជំរុញឱ្យបង្កើនការរួបរួមគ្នា ដើម្បីប្រយុទ្ធប្រឆំាងនឹងបញ្ហាប្រែប្រួលអាកាសធាតុ ខណៈសហរដ្ឋអាមេ៉រិកកំពុងរៀបចំនីតិវិធី ក្នុងការដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ។

ការអំពាវនាវខាងលើរបស់ប្រធានាធិបតីបារាំងរូបនេះ បានកើតមានឡើងស្របពេលដែលរូបលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនហើយ នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ព័រណ៌អន្តរជាតិចិន CIIE ដែលគ្រោងរៀបចំឡើងនៅទីក្រុងសៀងហៃ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេ៉រិក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីស ។ បើតាមកិច្ចព្រមព្រៀងអន្តរជាតិខាងលើ ប្រទេសហត្ថលេខីមិនអាចចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការបានភ្លាមៗឡើយ លុះត្រាតែកិច្ចព្រមព្រៀងចូលជាធរមានបានរយៈពេល០៣ឆ្នាំសិន ដែលត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយអាចចេញផុតតែម្តងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ៕ធ.ដ


អត្ថបទទាក់ទង