លោក ហាស្សាន រូហានី អះអាងថា អ៊ីរ៉ង់កំពុងឈានជើងចូលជំហានទី៤ ក្នុងការកាត់បន្ថយការប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នំា២០១៥
ថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់កំពុងឈានជើងចូលជំហានទី៤ ក្នុងការកាត់បន្ថយការប្តេជ្ញាចិត្តគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពីសហរដ្ឋអាមេ៉រិកបានដកខ្លួនចេញកាលពីឆ្នាំ២០១៨ នេះបើតាមប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី នៅថ្ងៃអង្គារម្សិលមិញ ។

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយថា ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ ប្រទេសរបស់លោកនឹងចាប់ផ្តើមបញ្ចូលឧស្ម័នទៅក្នុងម៉ាស៊ីន ដើម្បីជាកិច្ចដំណើរការរោងចក្រនុយក្លេអ៊ែរបណ្តើរៗ ។ ស្របពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារឃ្លាំមើលថាមពលនុយក្លេអ៊ែរអន្តរជាតិ IAEA ក៏មានការព្រួយបារម្ភចំពោះជំហានរបស់ប្រទេសអ៊ីរ៉ង់ ហើយនឹងបន្តក្នុងការតាមដានផងដែរ ៕ធ.ដ


អត្ថបទទាក់ទង