របាយការណ៍ថ្មីមួយបញ្ជាក់ថា ក្រុមភេវរកររដ្ឋឥស្លាម ISIS កំពុងភៀសខ្លួនពីស៊ីរីឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ាក់
ថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

បរទេស៖ ពួកភេវរកររដ្ឋឥស្លាម ISIS បាននឹងកំពុងភៀសខ្លួនចេញពីទឹកដីស៊ីរី ឆ្ពោះទៅកាន់តំបន់ប្រជុំភ្នំមួយ ស្ថិតនៅក្នុងទឹកដីតាមព្រំដែនរបស់អ៊ីរ៉ាក់ ដែលជាកន្លែងគ្មានអាជ្ញាធរគ្រប់គ្រង នេះបើតាមប្រភពពីក្រុមសកម្មប្រយុទ្ធឃើដ ដែលដកស្រង់ដោយសារព័ត៌មានអាមេ៉រិក NBC ។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមមានផ្លូវក្រោមដី និងរូងភ្នំមួយចំនួននៅទីនោះ ហើយពួកគេកំពុងតែចល័តទៅកាន់តំបន់នោះ ជាពិសេសគឺនៅពេលយប់ ហើយបើតាមកងជីវពលឃើដនោះ ពួកគេបានឃើញសកម្មភាពចល័តរបស់ក្រុមរដ្ឋឥស្លាម ដោយមានទាំងការជិះម៉ូតូ និងរថយន្តយ៉ាងច្រើន ។

ដោយឡែកក្រុមអ្នកតាមដានរបស់សហរដ្ឋអាមេ៉រិកបានបញ្ជាក់ថា ក្រុមរដ្ឋឥស្លាម ISIS ខាងលើនេះទំនងជាចង់ស្វែងរកទីតាំងដ៏សុវត្ថិភាពមួយ ដើម្បីរៀបចំយុទ្ធសាស្ត្រឡើងវិញ ក្រោយបាត់បង់ឥទ្ធិពលជាថ្មីម្តងទៀតនៅស៊ីរី និងការផ្តាច់ជីវិតមេដឹកនាំកំពូល លោក អាប៊ូ បាកឺ អាល់បាកដាឌី កាលពីប៉ុន្មានសប្តាហ៍មុន ៕ធ.ដ


អត្ថបទទាក់ទង