ចិនច្រានចោលការចូលរួមក្នុងសន្ធិសញ្ញាអាវុធត្រីភាគីជាមួយសហរដ្ឋអាមេ៉រិក និងរុស្ស៊ី
ថ្ងៃ ពុធ ទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហ្គេង ស័ង បានបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃអង្គារនេះថា គោលជំហររបស់ប្រទេសចិន គឺច្បាស់លាស់ ហើយយើងជឿថា វាគ្មានហេតុផល និងលក្ខខណ្ឌណាមួយទាល់តែសោះ ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងត្រីភាគី ស្ដីពីការលុបបំបាត់អាវុធជាមួយរុស្ស៊ី និងសហរដ្ឋអាមេ៉រិក។

ការកត់សម្គាល់បែបនេះរបស់លោក ហ្គេង ស័ង ត្រូវបានធ្វើឡើងក្នុងគ្រាដែលសហរដ្ឋអាមេ៉រិក និងរុស្ស៊ីបានដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីខែសីហាកន្លងទៅ ហើយបច្ចុប្បន្ននៅសល់តែសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START តែមួយប៉ុណ្ណោះ ដែលនឹងត្រូវអស់សុពលភាពនៅខែកុម្ភៈឆ្នាំ២០២១ ។

ប៉ុន្តែព្រមពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេ៉រិកនៅពុំទាន់បានបង្ហាញពីបំណងចង់បន្តសុពលភាពនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START នៅឡើយទេ ខណៈលោក ដូណាល់ ត្រាំ ចង់បានសន្ធិសញ្ញាគ្រប់គ្រងអាវុធថ្មីមួយជាមួយចិន និងរុស្ស៊ី ៕ធ.ដ


អត្ថបទទាក់ទង