ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ស្នើរឲ្យកីឡាករការិនីកម្ពុជារក្សាជំហររឹងមាំកុំឲ្យកម្លាំងចិត្តក្លាយជាការបំភ័យខ្លួនឯងវិញ
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងបញ្ជាក់នៅក្នុងសន្និសិទសារព័ត៌មាន នាព្រឹកមិញនេះថា  ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងស្រ្តីលើកទី១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងដំណើរការប្រកួតថ្ងៃទី ១៩ដល់២៣ខែ វិច្ឆិការ ឆ្នាំ២០១៩ខាងមុខនេះ ដោយមានប្រទេសចូលរួមសរុបចំនួន៤៩ប្រទេសមកពីទ្វីបទាំង៥ សរុបអត្តពលិកចូលរួមចំនួនជាង៥០០នាក់ ក្នុងនោះកីឡាករការិនីសុទ្ធចំនួន៤៤៩នាក់។

ឯកឧត្តម បានបញ្ជាក់ទៀតថា ជើងឯកពិភពលោកខាងលើនេះ កម្ពុជាទទួលបានសិទ្ធរៀបចំធ្វើជាម្ចាស់ផ្ទះ គឺជាមោទនភាពមួយ ព្រោះថា ទាល់តែប្រទេសមានសក្កានុពលផ្នែកកីឡាប៊ូល និងប៉េតង់ខ្លាំង ទើបបានសហព័ន្ធពិភពលោកអនុញាតិឲ្យរៀបចំ។ដូច្នោះក្នុងនាមយើងជាម្ចាស់ផ្ទះយើងត្រូវត្រៀមខ្លួនឲ្យល្អប្រសើរទាំងការរៀបចំ និងភាពសុក្រិតយុត្តិធម៌អំឡុងការប្រកួត។

ប្រធានសហព័ន្ធអះអាងទៀតថា គោលដៅដែលយើងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកពិភពលោកលើកទី១៧នេះ គឺធ្វើឡើងដើម្បីផ្សារភ្ជាប់ទំនាក់ទងអន្តរជាតិ ពិសេស ចង់បង្ហាញអន្តរជាតិថា កម្ពុជាអាចមានសមត្ថភាពរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតពិភពលោកបាន គឺ ដោយសារតែកម្ពុជាជាប្រទេសដែលមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ។

បន្ថែមលើនោះទៀត ប្រធានសហព័ន្ធបានស្នើរឲ្យកីឡាករការិនីសូមរក្សាជំហរតាំងស្មារតីរឹងមាំនៅពេលប្រកួត ខណៈដែលយើងធ្វើជាម្ចាស់ផ្ទះមានទឹកចិត្តលើសគេប្រមាណជា៣០ទៅហើយ ដោយមិនត្រូវយកកម្លាំងចិត្តមកដាក់ជាសម្ពាធខ្លួនឯងបង្កក្តីបារម្មណ៍ក្លាយទៅជាភាពភ័យខ្លាចធ្វើឲ្យរងបរាជ័យ។

ឯកឧត្តម ប្រធានសហព័ន្ធបន្ថែមទៀតថា ការទទួលធ្វើជាម្ចាស់ការប្រកួតប៉េតង់ពិភពលោកនេះ ក្រៅពីការផ្សព្វផ្សាយលើកកម្ពស់វិស័យកីឡានៅកម្ពុជាទៅកាន់ឆាកអន្តរជាតិ យើងក៍មានគោលបំណងធំមួយ គឺ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ព្រោះព្រឹត្តិការណ៍នេះ វាជាឱកាសរៀនសូត្រសម្រាប់ចៅក្រមអាជ្ញាកណ្តាលប៉េតង់កម្ពុជាពង្រឹងសមត្ថភាព កីឡាករការិនីបង្កើនអភិវឌ្ឍន៍បច្ចេកទេសពីប្រទេសខ្លាំងៗមកចូលរួម។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងស្រ្តី ឆ្នាំ២០១៣ នៅប្រទេសបារាំងមាន៧០ប្រទេស ឆ្នាំ២០១៥នៅប្រទេសថៃមាន៦១ប្រទេស.ឆ្នាំ២០១៧នៅប្រទេសចិនមាន៧៧ក្រុម ៕ធ.ដ


អត្ថបទទាក់ទង