សហរដ្ឋអាមេ៉រិកចាប់ផ្តើមនីតិវិធីដើម្បីដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុ
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទម្សិលមិញ បានចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការចេញពីកិច្ចព្រមព្រៀងស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីស ។

បើតាមកិច្ចព្រមព្រៀងអន្តរជាតិខាងលើ ប្រទេសហត្ថលេខីមិនអាចចាប់ផ្តើមនីតិវិធី ដើម្បីដកខ្លួនជាផ្លូវការបានភ្លាមៗឡើយ លុះត្រាតែកិច្ចព្រមព្រៀងចូលជាធរ មានបានរយៈពេល០៣ឆ្នាំសិន ដែលត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ហើយអាចចេញផុតតែម្តងនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ។

សូមរំលឹកថា លោក ដូណាល់ ត្រាំ បានប្រកាសពីគម្រោងដកសហរដ្ឋអាមេ៉រិកចេញពីកិច្ចព្រមព្រៀងស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស បន្ទាប់ពីលោកបានឡើងកាន់តំណែងជាប្រធានាធិបតីអាមេ៉រិក ក្រោមហេតុផលថា វាបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេ៉រិក ៕ធ.ដ


អត្ថបទទាក់ទង