ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

លោកស្រី ខារី ឡំា ជួបជាមួយប្រធានាធិបតីចិន ស្របពេលបាតុកម្មដ៏ហិង្សានៅទីក្រុងហុងកុងហាក់មិនទាន់ថមថយកម្តៅនៅឡើយ
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ បានជួបជាមួយអភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា ដែលធ្វើដំណើរមកចូលរួមព្រឹត្តិការណ៍ពិព័រណ៌អន្តរជាតិចិន CIIE ជាលើកទី២ នៅក្នុងទីក្រុងសៀងហៃ ។

នាឱកាសនោះដែរ ប្រធានាធិបតីចិនរូបនេះបានបង្ហាញការទុកចិត្តយ៉ាងខ្លាំង ចំពោះលោកស្រី ខារី ឡាំ ដែលកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យចុះចេញពីតំណែងពីសំណាក់ក្រុមបាតុករ ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ស៊ី ក៏បានអះអាងដែរថា បច្ចុប្បន្នការបញ្ចប់អំពើហិង្សា ភាពវឹកវរ និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ គឺជាអាទិភាពដ៏ចម្បងសម្រាប់រដ្ឋាភិបាលទីក្រុងហុងកុង ។

សូមរំលឹកថា កាលពីសប្ដាហ៍មុន មានសេចក្ដីរាយការណ៍ជាច្រើនថា ប្រទេសចិន កំពុងរៀបចំដកលោកស្រី ខារី ឡំា ចេញពីតំណែងជាអភិបាលក្រុងហុងកុង តែព័ត៌មាននេះមិនត្រូវបានទីក្រុងប៉េកាំងទទួលស្គាល់នោះទេ ៕ធ.ដ


អត្ថបទទាក់ទង