ព័ត៌មានទាន់ហេតុការណ៍
1. ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់
2. អគ្គិភ័យឆាបឆេះរោងផ្ទុកកំទេចកំណាត់ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
3. ព្យុះបានសម្លាប់មនុស្ស៤នាក់ហើយ នៅហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ២០១៩
4. អ្នកនេសាទអូសមងជាប់សពជនបរទេសម្នាក់ នៅជិតកោះត្រល់គេសង្ស័យថាជារឿងឃាតកម្ម
5. ករណីអគ្គិភ័យឆេះរោងចក្រផលិតក្តារបន្ទះ Woodin Wood Cambodia Co LTD នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩
អង្គការ NASA របស់សហរដ្ឋអាមេ៉រិកចង់បញ្ជូនយានទៅសិក្សាភពបម្រុងភ្លុយតូជាថ្មីម្តងទៀត
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩
សហរដ្ឋអាមេ៉រិក៖ទីភ្នាក់ងារអវកាស NASA បានផ្តល់ថវិកាឲ្យវិទ្យាសា្ថនស្រាវជ្រាវ ស៊ោវេស រីស៊ើច អ៊ីនស្ទីឈ្យូត (SwRI) ដើម្បីធ្វើការសិក្សាវាយតម្លៃលើលទ្ធភាពនៃគម្រោងបេសកកម្មមួយ ស្តីពីការបញ្ជូនយានប្រភេទផ្កាយរណបឲ្យទៅគោចរនៅក្បែរភពបម្រុងភ្លុយតូ ដែលស្ថិតក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ខាយភើ ។
វិទ្យាស្ថាន SwRI នេះគឺជាអ្នកដឹកនាំបេសកកម្ម ញ៊ូ ហឺរីហ្សូន របស់អង្គការ NASA ដែលវាបានហោះឆ្វែលទៅកៀកភពបម្រុងភ្លុយតូកាលពីខែកក្កដា ឆ្នាំ២០១៥ និងផ្តិតយករូបភាពជិតជាលើកទីមួយនៃភពបម្រុង ឬ ភពមិនពេញលក្ខណៈដែលគេហៅថា វ៉ាហ្វ ផ្លេណេត នេះ។
ពាក់ព័ន្ធនឹងគម្រោងចង់ត្រឡប់ទៅសិក្សា Pluto ជាថ្មីម្តងទៀត ហើយស្ថិតនៅទីនោះឲ្យយូរជាងមុន គឺមិនមែនមានន័យថា វានឹងក្លាយជាការពិតឡើយ ព្រោះថា អង្គការ NASA ក៏បានចាត់ឲ្យមានការសិក្សាវាយតម្លៃលើគម្រោងបេសកកម្មប្រមាណ៩ផ្សេងទៀតផងដែរ ៕ធ.ដ
