ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

សិក្ខាសាលាស្តីអំពីការបង្ហាញសមត្ថភាព និងទេព្យកោសល្លផ្នែកកីឡាទូកកានូ
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អបុប្រធានអចិន្រ្ទៃយ៍ សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា អះអាងថា ចង់ឲ្យសមត្ថភាពអភិវឌ្ឍន៍ឈានទៅរកចំណុចខ្លាំងត្រូវប្រកាន់ភ្ជាប់នូវគុណធម៌ទាំង៥
ឯកឧត្តម មាស សារិន អនុប្រធានអចិន្រ្ទៃ សហព័ន្ធកីឡាទូកកនូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងកើនរំលឹកដល់សិក្ខាកាមដែលចូលរួមនៅក្នុងសិក្ខាសាស្តីអំពី ការបង្ហាញសមត្ថភាព និងទេព្យកោសលផ្នែកកីឡាទូកកានូ កាលពីចុងសប្តាហ៍ថា កីឡាករការិនីទូកទាំងអស់បើចង់ឲ្យសមត្ថភាពរីកចំរើនឈានទៅរកចំណុចខ្លាំងនៅពេលខាងមុខ លុះត្រាតែរៀនសូត្រចេះចាំ និងប្រកាន់ភ្ជាប់បាននូវគុណធម៌ទាំង៥ ទើបពួកគេទាំងអស់ឈានទៅសម្រេចគោលដៅដែលខ្លួនចង់បាន។

លោក ថា គុណធម៌ទាំង៥ នៅក្នុងកិច្ចការកីឡា ១.មានចំណេះដឹង ត្រូវយល់ដឹង មុននឹងធ្វើអ្វីមួយ ២.មានបទពិសោធន៍ មានន័យថាចំណេះដឹងតែមួយមុខមិនអាចធ្វើបានជោគជ័យទេទាល់តែមានបទសោធន៍ ៣.ត្រូវមានគុណធម៌ មនុស្សត្រូវមានសុឆន្ទៈគឺចិត្តចង់ធ្វើ ៤ .ពេលវេលា មានន័យថា ចង់ចេះ ចង់ដឹង ចង់មានពិសោធន៍ ដាច់ខាត់ត្រូវលះបង់ពេលវេលា ៥.ក្រមសិល៍ធម៌ បើគ្មានក្រមសិល៍ធម៌ទេការចូលរួមជាមួយគេក៏មិនចុះសម្រុងដែរ។

ឯកឧត្តម អនុប្រធានសហព័ន្ធក៏បានជំរុញឲ្យសិក្ខកាមទាំងទាំង៣២នាក់ បង្កើនការយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងទាំងទ្រឹស្តី និងការអនុវត្តដែលបង្ហាត់បង្រៀនដោយគ្រូមកពីជប៉ុន ដើម្បីយកចំណេះជំនាញទាំងនេះ ធ្វើការពង្រឹងសមត្ថភាពឈានទៅរកប្រកួតប្រជែងដោយគុណភាពនៅលើឆាកអន្តរជាតិនៅពេលខាងមុខ ខណៈដែលឆ្នាំ២០២៣ស៊ីហ្គេមនៅកម្ពុជា គឺសហព័ន្ធសង្ឈឹមលើសមត្ថភាពសិក្ខាកាមទាំងអស់។

សូមបញ្ជាក់ថា សិក្ខាសាស្តីអំពីការបង្ហាញសមត្ថភាព និងទេព្យកោសល្លផ្នែកកីឡាទូកកានូរៀបចំដោយ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃ ទី០២ ខែ វិច្ឆិកា បញ្ចប់នៅថ្ងៃ ទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ មានសិក្ខាកាមចូលរួមចំនួន៣២នាក់ ក្នុងជម្រើសជាតិថ្នាល១៤នាក់ បង្ហាត់បង្ហាញដោយគ្រូឯកឧទ្ទេសមកពីជប៉ុនក្រោមការសម្របសម្រួលពីអង្គការចាយការរបស់ជប៉ុន៕ធ.ដ