មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងអះអាងថា ទ្វារចរចាកាន់តែតូចចង្អៀត ខណៈសហរដ្ឋអាមេ៉រិកបន្តដាក់ប្រទេសខ្លួនក្នុងបញ្ជីរដ្ឋគំាទ្រអំពើភេវរកម្ម
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កូរ៉េខាងជើង៖ កូរ៉េខាងជើង នៅថ្ងៃអង្គារ៍នេះ បានធ្វើការរិះគន់សហរដ្ឋអាមេ៉រិកដែលបន្តដាក់បញ្ជូនរបបដឹកនំាកុម្មុយនីស្តរបស់ខ្លួន ទៅក្នុងបញ្ជីរដ្ឋគំាទ្រអំពើភេវរកម្ម និងបានព្រមានថា ទ្វារសម្រាប់ការចរចាគ្នារវាងប្រទេសទំាងពីរកំពុងតែរួមតូចទៅហើយ ដោយសារតែគោលនយោបាយអរិភាព ។

អ្នកនំាពាក្យក្រសួងការបរទេសកូរ៉េខាងជើងមួយរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង ហើយថែមទំាងបានប្រកាសថ្កោលទោស និង ច្រានចោលរបាយការណ៍ប្រចាំឆ្នំាំរបស់សហរដ្ឋអាមេ៉រិកនាពេលថ្មីៗនេះ ក៏ដូជាចាត់ទុកថា ទង្វើនេះគឺជាការញុះញុងស្ថិតក្រោមហេតុផលនយោបាយប្រឆំាងនឹងកូរ៉េខាងជើង ។

សូមរំលឹកថា យោងតាមរបាយការណ៍ខាងលើ កូរ៉េខាងជើងត្រូវបានសហរដ្ឋអាមេ៉រិកចាត់ទុកជារដ្ឋគាំទ្រភេរវកម្មកាលពីឆ្នាំ១៩៨៨ ដោយសារមូលហេតុចម្បង គឺកូរ៉េខាងជើងមានជាប់ពាក់ព័ន្ធក្នុងករណីបំផ្ទុះគ្រាប់លើយន្តហោះ របស់អាកាសចរណ៍កូរ៉េខាងត្បូង ខូរាន អ៊ែរ កាលពីឆ្នាំ១៩៨៧ ។ កាលពីឆ្នាំ២០០៨ ឈ្មោះកូរ៉េខាងជើងត្រូវដកចេញវិញ ក៏ប៉ុន្តែត្រូវបានសហរដ្ឋអាមេ៉រិកចាត់បញ្ចូលមកវិញកាលពីឆ្នាំ២០១៧ ៕ធ.ដ


អត្ថបទទាក់ទង