ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  2. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  3. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  4. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  5. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

មេដឹកនាំអាស៊ានទាំង១០ប្រទេសត្រូវបានប្រធានាធិបតីសហរដ្ឋអាមេ៉រិកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិសេសនាឆ្នំាក្រោយនេះ
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ មេដឹកនាំអាស៊ានទាំង១០ប្រទេសត្រូវបានទទួលការអញ្ជើញពីសំណាក់ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ មកចូលរួមក្នុងកិច្ចប្រជុំពិសេសមួយ ដែលគ្រោងរៀបចំឡើងនៅសហរដ្ឋអាមេ៉រិកនាឆ្នាំក្រោយនេះ ។

លិខិតអញ្ជើញមេដឹកនាំអាស៊ានខាងលើ ត្រូវបានអានដោយទីប្រឹក្សាសន្តិសុខជាតិអាមេ៉រិក លោក Robert O'Brien កំឡុងកិច្ចប្រជុំកំពូលអាស៊ានក្នុងរដ្ឋធានី បាងកក ប្រទេសថៃ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ។

បើតាមលិខិតអញ្ជើញនេះ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា ប្រទេសរបស់លោកនឹងផ្ដល់ឱកាសដ៏ពិសេសដល់បណ្ដាមេដឹកនាំអាស៊ាន ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេ៉រិក ៕ធ.ដ


អត្ថបទទាក់ទង