កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥នៅប្រទេសថៃ បិទបញ្ចប់ជាផ្លូវការជាមួយនឹងការទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ថៃ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ដែលបានផ្តួចផ្តើមឡើងនៅរដ្ឋធានីបាង កក ប្រទេសថៃរយៈពេល៣ថ្ងៃមកនេះ បានបិទបញ្ចប់ជាផ្លូវការហើយ កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ជាមួយការទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ។

នៅក្រោយការថ្លែងសុន្ទរកថាបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលថ្នាក់ដឹកនាំអាស៊ានបានរួមសហការគ្នា ក្នុងការឈានទៅសម្រេចបាននូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្តនេះរួចមក នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានអញ្ជើញជូនញញួរដល់សមភាគីវៀតណាមលោក ង្វៀន សួនហ៊្វុក ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ និង លើកទី៣៧ នៅឆ្នាំ២០២០ខាងមុខ ។

បន្ទាប់ពីទទួលបានញញួរជាប្រធានបន្តវេនដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ខាងមុខ នាយករដ្ឋមន្រ្តីវៀតណាមរូបនេះបានប្តេជ្ញាចិត្តចំពោះមុខមេដឹក នាំអាស៊ាន ក្នុងការដឹកនាំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២០ ឱ្យកាន់តែទទួលបានជោគជ័យខ្ពង់ខ្ពស់ថែមទៀត ដើម្បីបម្រើឱ្យផលប្រយោជន៍នៃប្រជាជនអាស៊ានជាង៦៥០លាននាក់ ៕ធ.ដ


អត្ថបទទាក់ទង