ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Soccer League លើកទី៥ ឆ្នាំ២០១៩ មានការក្រុមចូលរួមកើនឡើងលើសពីការរំពឹងទុក
ថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកដណ្ដើមពានរង្វាន់ Soccer League លើកទី៥ឆ្នាំ២០១៩បានបើកការប្រកួតជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ ឧ សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន ឯ ឧ ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានសមាសភាពចូលប្រកួតប្រជែងពីសំណាក់ ក្រុមយុវជន សមាគម អង្គការ សហគ្រាស និងក្រុមហ៊ុននានារហូត ដល់៧២ក្រុម លើសកាលឆ្នាំ២០១៦ ដែលមានការចូលរួមត្រឹម៦០ក្រុមប៉ុណ្ណោះ។
ឯ ឧ ហ៊ុន ម៉ានី បានបញ្ជាក់ថាព្រឹត្តិការនេះរៀបចំឡើង ក្នុងបំណងផ្ដល់ឱកាសឲ្យយុវជនបានជួបជុំគ្នារឹតចំណង មិត្តសាមគ្គីភាពនិងកិច្ចសហប្រត្តិបត្តិការក្នុងចំណោមយុវជន ដើម្បី ក្លាយជាទំនាក់ទំនង១ ក្នុងបរិយាកាសស្និទ្ធស្នាល អធ្យាស្រ័យនិងគោរពគ្នាទៅវិញទៅ មកព្រម ទាំងបង្កើននូវសុខមាលភាពផ្លូវកាយនឹងផ្លូវបញ្ញាដែលជាមូលដ្ឋនដ៏សំខាន់មនុស្សគ្រប់រូប។ជាមួយនេះក៏ដើម្បីជម្រុញនឹងលើកកម្ពស់ដល់វិស័យកីឡាបាល់ទាត់ផងដែរ។ ឯ ឧ បានចាត់ទុកថាព្រឹត្តិការនេះគឺជាការជម្រុញស្មារតីសាមគ្គីភាព ក្នុងចំណោមប្រជាជនកម្ពុជាទាំងប្រុសស្រី សម្រាប់យុវជនជំនាន់ក្រោយ ដែលជាកត្តាដ៏សំខាន់បណ្ដុះមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនាថ្ងៃអនាគត ជាពិសេស រួមគ្នាលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិ រវាងយុវជន និងយុវជនដោយមិនរើសអើង តួនាទី ឋានៈ ពណ៌សម្បុរ សាសនា និងនិន្នាការនយោបាយឡើយ និងដើម្បីមហាគ្រួសារខ្មែរ ប្រកួតក្នុងស្មារតី នៃអនាគតកីឡាបាល់ទាត់របស់កម្ពុជា។
ក្នុងនោះការចូលរួមពីសំណាក់ ក្រុមបាល់ទាត់ សមាគម ស្ថាប័ន អង្គការ សហគ្រាស និងក្រុមហ៊ុនមានការកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបទៅនឹងការប្រកួត Soccer League តាំងពីឆ្នាំ២០១២ ដែលជាការប្រកួតលើកដំបូងមក។ នេះជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សមាគម ស្ថាប័ន អង្គរការ សហគ្រាស និងក្រុមហ៊ុននានាក្នុងការរួមចំណែក បំផុសចលនាកីឡាជាតិ និងរួមគ្នាឆ្ពោះទៅរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ទាំង៧២ក្រុមនឹងធ្វើការបែងចែកជា១៦ពូល ប្រកួតវិលជុំក្នុងពូលរួចជ្រើសរើស១ក្រុម ក្នុង១ពូលឡើងទៅលេង នៅវគ្គបន្ដ ដែលការប្រកួតនេះ ធ្វើឡើងនៅកីឡដ្ឋាន វិសាខា, ស្តាតចាស់, AIA (វេស្ទើន), KMH Park, ទីលានផ្លូវ៦០ម៉ែត្រ និងអគ្គិសនីកម្ពុជាដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ។ ចំពោះរង្វាន់សម្រាប់ជ័យលាភី ដែលបានឈ្នះក្នុងការប្រកួតនេះ ជើងឯកទទួលបានពានមួយ , មេដាយមាស២៥គ្រឿង, ទឹកប្រាក់២០លានរៀល។ លេខពីរបានមេដាយប្រាក់ អមដោយទឹកប្រាក់១០លានរៀល។ លេខបី បានមេដាយសំរឹទ្ធ ទឹកប្រាក់់៥លានរៀល និងក្រុម Fair Play បានពាន និងប្រាក់រង្វាន់២លានរៀល។ កីឡាករទាត់បញ្ចូលទីច្រើនជាងគេ, អ្នកចាំទីល្អ និងគ្រូបង្វឹកល្អបានរង្វាន់១លានរៀលដូចៗគ្នា៕