មេដឹកនំាំកំពូលអ៊ីរ៉ង់ចេញមុខអះអាងមិនអនុញ្ញាតឱ្យមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិកជាដាច់ខាត ក្រោយប្រទេសខ្លួនទើបរងទណ្ឌកម្មជាថ្មីទៀត
ថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់នឹងរក្សាការហាមឃាត់របស់ខ្លួន លើកិច្ចចរចាគ្នាជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងតេហេរ៉ង់នឹងចាត់ទុកប្រទេសទំាងពីរជាសត្រូវ ដែលមិនអាចប្រកែកបាន នេះបើតាមមេដឹកនំាកំពូលអ៊ីរ៉ង់លោក អាយ៉ាតុលា អាលី ខាមិនណេ កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ។
មេដឹកនំាកំពូលអ៊ីរ៉ង់រូបនេះបានសង្កត់ធ្ងន់ថា ការហាមឃាត់កុំឲ្យមានការចរចានេះ នឹងក្លាយទៅជាភាពដ៏រឹងមាំរបស់ប្រទេសអ៊ីរ៉ង់ ព្រោះវានឹងរារាំងផ្លូវនៃការជ្រៀតចូលរបស់សត្រូវ ព្រមទាំងនឹងបង្ហាញពីការចាប់អារម្មណ៍របស់ពិភពលោកមកលើសាធារណរដ្ឋអ៊ីស្លាមវិញ ក៏ដូចជាការលប់បំបាត់វិធីបំបាក់ស្មារតី ការភូតភរ និង ក្លែងក្លាយរបស់សហរដ្ឋអាមេរិកទៅកាន់ពិភពលោកតទៅទៀត ។
សូមជម្រាបផងដែរថា ការលើកឡើងបែបនេះរបស់លោក ខាមិនណេ ត្រូវបានធ្វើឡើងមួយថ្ងៃមុនថ្ងៃខួប នៃការរឹបអូសយកស្ថានទូតសហរដ្ឋអាមេរិកដោយនិស្សិត អ៊ីរ៉ង់នៅទីក្រុងតេហរ៉ង់ កាលពី៤០ឆ្នាំមុន ។ ស្ថានទូតសហរដ្ឋអាមេរិកត្រូវបានវាយប្រហារដោយនិស្សិតអ៊ីរ៉ង់កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៧៩ ហើយបុគ្គលិក នៅទីនោះ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងអស់រយៈពេល៤៤៤ថ្ងៃ ៕