ប្រធានាធិបតីបារំាងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលសហភាពអឺរ៉ុបព្រួយបារម្ភខ្លំាងពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និង ចិន
ថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

បារំាង៖ ប្រធានាធិបតីបារំាងលោក អែមម៉ានុយអែល ម៉ាក្រុង បានចាកចេញដំណើរទៅកាន់ប្រទេសចិនហើយ ជាទីដែលលោកនឹងត្រូវចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៌ការនាំចូលដ៏ធំសប្បើមមួយ ក៏ដូចជាជួបជាមួយសមភាគីចិនលោក ស៊ី ជិនពីង ដោយផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ។
ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមហ៊ុនតូច-ធំប្រមាណជាង៣ពាន់ក្រុមហ៊ុន និងបណ្តាមេដឹកនំាបរទេសជាច្រើនរូបទៀត ក្នុងនោះរួមមានប្រធានា ធិបតីបារំាងផងដែរ សម្រាប់ការរៀបចំព្រឹត្តិការណ៍ព័រណ៌ការនំាចូលអន្តរជាតិចិន (CIIE) ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ នាសប្តាហ៍ក្រោយនេះ ។
បើតាមការគ្រោងទុកនោះ នៅក្នុងថ្ងៃចន្ទ និងថ្ងៃអង្គារ៍សប្តាហ៍ក្រោយនេះ លោក ម៉ាក្រុង នឹងអញ្ជើញចូលរួមក្នុងកម្មវិធី CIEE ស្របពេលដែលប្រទេសបារំាំងបាននឹងកំពុងមានក្តីសង្ឃឹមខ្ពស់ ក្នុងការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន ដែលបច្ចុប្បន្នបានកើនឡើងដល់៣២.៥ពាន់លានដុល្លារ ៕

 

 

 

 


អត្ថបទទាក់ទង