ព័ត៌មានទាន់ហេតុការណ៍
 1. ស្ត្រីជនជាតិកូរ៉េម្នាក់ បានបើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកអ្នកជិះម៉ូតូឌុបគ្នាពីរនាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងខេត្តព្រះវិហារ !  2. អគ្គិភ័យបានឆាបឆេះរថយន្តមួយគ្រឿង រួមនឹងប្រេងឥន្ទនៈពីរប្រភេទ មានចំណុះជិត២ពាន់លីត្រ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ចុះជួយធ្វើអន្តរាគមន៍  3. កូនសត្វដំរីដែលមន្ត្រីបរិស្ថានក្នុងដែនជម្រកភ្នំព្រេចប្រទះឃើញកាលពីថ្មីៗនេះ បានបាត់បង់ជីវិតហើយ  4. មន្ទីរបរិស្ថានខេត្តសៀមរាប បានសហការជាមួយអង្គការ មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍កម្មវិធីភ្នំគូលែន បានចុះទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដេីម្បីពិនិត្យរូបសត្វមករម្យ៉ាង ដែលមិនធ្លាប់ឃើញនៅក្នុងប្រវត្តិសិល្បៈខ្មែរ  5. សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យការ ដ្ឋានសាងសង់ផ្លូវមួយចំនួនដែលអនុវត្តដោយ កងវិស្វកម្មលេខ១៧៨ ស្ពានថ្នល់ ក្រសួងការពារជាតិ ក្នុងខេត្តព្រះសីហនុ

ជើងឯកពិភពលោក Mobile Legend: Bang Bang បើកប្រកួតដណ្ដើមប្រាក់រង្វាន់ ២៥០០០០ ដុល្លារ ជាមួយនឹងកីឡាករមកពី១៤តំបន់ ជុំវិញពិភពលោក
ថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ជើងឯកពិភពលោក Mobile Legend: Bang Bang ដែលហៅកាត់ថា M1 បើកប្រកួតដណ្ដើមប្រាក់រង្វាន់ ២៥០០០០ដុល្លារ ជាមួយនឹងកីឡាករ អេឡិច ត្រូនិកខ្លាំងៗប្រកបដោយសមត្ថភាព និងទេពកោសល្យខ្ពស់ មកពី១៤តំបន់ ជុំវិញពិភពលោក  ដែលកំពុងពេញនិយមបំផុត នឹងធ្វើនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៥ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកម្សាន្ត MOONTON និងដៃគូឧបត្ថម្ភសំខាន់ U Mobile ។

លោក Justin Yuan ជានាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន MOONTON បានបញ្ជាក់ថា «ដៃគូឧបត្ថម្ភសំខាន់ U Mobile ដែលជាក្រុមហ៊នទូរគមនាគន៍ទទួលបានពានរង្វាន់ជាច្រើនរបស់ប្រទេសម៉ាឡេស៊ី បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន MOONTONដោយបានក្លាយជាដៃគូឧបត្ថម្ភផ្លូវការសម្រាប់ការប្រកួតជើងឯកពិភពលោក M1 World Championship ។ ភាពជាដៃគូរបស់ U Mobile ជាមួយ MOONTON បានឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់វិស័យកីឡាអេឡិចត្រូនិក ទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងពិភពលោក» ។

គួរបញ្ជាក់ថា ជើងឯក M1 World Championship នឹងចាប់ផ្តើមការប្រកួតវគ្គជម្រុះ ក្នុងពូលពីថ្ងៃទី១១ ដល់ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ បន្ទាប់ពីមកក្រុមខ្លាំងដែលជាប់វគ្គជម្រុះក្នុងពូលត្រូវឡើងដល់វគ្គប្រកួតសំខាន់ ។ ក្រុមខ្លាំងមកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពន និងមីយ៉ាន់ម៉ា ព្រមទាំងក្រុមជាប់វគ្គជម្រុះមកពីប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ជប៉ុន ទួរគី រុស្ស៊ី សហរដ្ឋអាមេ៉រិក និងប្រេស៊ីលជាដើម ។

គួររម្លឹកថា កីឡា E-Sports នឹងមានមុខផ្លូវការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសហ្វីលីពីន ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ។ ក្នុងនោះ Mobile Legends គឺជាវិញ្ញាសាមួយរបស់កីឡាអេឡិចត្រូនិកមួយដែរ ។ តាមព័ត៌មានច្បាស់ការគឺ ប្រទេសចំនួន៩ ក្នុងតំបន់អាស៊ាននឹងបញ្ជូកក្រុមកីឡាអេឡិចត្រូនិករបស់ខ្លួនចូលរួមប្រទេសកីឡាស៊ីហ្គេម ចុងឆ្នាំនេះ ។ វិញ្ញាសា Mobile Legends: Bang Bang នឹងប្រកួតនៅថ្ងៃទី៥ ទី៧ និងទី៨ ខែធ្នូ ដែលមានផ្សាយផ្ទាល់តាមផេក Bang Bang ។

សូមបញ្ជាក់ា ព្រឹត្តិការណ៍ជើងឯកពិភពលោកធំមិនធ្លាប់មាន Mobile Legends: Bang Bang នឹងធ្វើឲ្យកក្រើកប្រទេសម៉ាឡេស៊ី ដែលអ្នកស្នេហាវិស័យកីឡាអេឡិចត្រូនិកទូទាំងពិភពលោកពិតជាមិនអាចខកខាតបានឡើយ ។ សម្រាប់អ្នកចង់ចូលរួមទស្សនាផ្ទាល់អាចចូលរកសំបុត្រតាម http://bit.ly/M1-Tickets ឬព័ត៌មានបន្ថែម សូមចូលទៅកាន់ http://m1.mobilelegends.com ។ ជាពិសេសឥឡូវនេះសំបុត្របញ្ចុះតម្លៃរហូតដល់២៥%សម្រាប់ “25OFFM1” ៕ធ.ដ


អត្ថបទទាក់ទង