អ្នកនាំពាក្យរដ្ឋាភិបាលថៃបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយរបស់អាស៊ី អាចនឹងត្រូវបានអនុម័តនៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ
ថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងមួយ ដែលអាចក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតនៅក្នុងពិភពលោក ទំនងជាត្រូវបានអនុម័តដោយបណ្ដាប្រទេសអាស៊ីនៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខ ខណៈក្រុមអ្នកចរចាព្យាយាមរក្សាដំណើរការនេះ ក្រោយឥណ្ឌាមានការទាមទារថ្មីទៀត ។

ថ្លែងប្រាប់អ្នកយកព័ត៌មានៅថ្ងៃអាទិត្យដដែលនេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat បានលើកឡើងថា យើងមិនទាន់ឈានដល់សេចក្ដីសន្និដ្ឋាននោះទេ នៅពេលណាដែលយើងមាន យើងនឹងប្រកាសជាសាធារណៈ លោកស្រីថា ក្រុមរដ្ឋមន្ត្រីពាណិជ្ជកម្មកំពុងតែពិភាក្សាគ្នាអំពីបញ្ហានេះនៅឡើយ ហើយការចុះហត្ថលេខាទំនងជាត្រូវធ្វើឡើងនៅខែកុម្ភៈ ឆ្នាំក្រោយ ។

យ៉ាងណាមិញ ក្ដីសង្ឃឹមក្នុងការសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយទូទាំងតំបន់អាស៊ីហៅកាត់ថា RCEP ដែលមានការគាំទ្រពីប្រទេសចិន នៅមានភាពស្រពិចស្រពិលនៅឡើយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងបាងកក ប្រទេសថៃ ៕ធ.ដ


អត្ថបទទាក់ទង