ព័ត៌មានទាន់ហេតុការណ៍
 1. Update៖ ហេតុការណ៍បាក់ដងសន្ទួច នៅការដ្ឋានមួយនៅក្រុងប៉ោយប៉ែត ក្នុងហេតុការណ៍បណ្តាលឲ្យមនុស្សរងរបួសស្លាប់មនុស្ស 5 នាក់របួស 4នាក់  2. BREAKING: ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់ ក្នុងករណីបាក់ដងសន្ទួច នៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត  3. សេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់សេវាសម្អាត ប្រមូលសំរាម និងដឹកជញ្ជូនសំរាម សំណល់រឹង ក្នុងឱកាសឈប់សម្រាកការងារនៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០  4. ថ្ងៃនេះក្រសួងសុខាភិបាល បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត  5. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់

ស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងខាបាឡា ទទួលរងការវាយប្រហារពីសំណាក់ក្រុមបាតុករអ៊ីរ៉ាក់
ថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីរ៉ាក់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ក្រុមបាតុករអ៊ីរ៉ាក់រាប់សិបនាក់បានវាយប្រហារស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្នុងទីក្រុងខាបាឡា នៅក្នុងថ្ងៃអាទិត្យសប្តាហ៍មុននេះ ដោយឡើងលើជញ្ជាំងបេតុងជុំវិញអគារ ដើម្បីទៅទម្លាក់ទង់ជាតិអ៊ីរ៉ង់ចេញជំនួសវិញដោយទង់ជាតិអ៊ីរ៉ាក់ ។

ប្រភពបន្តថា កងកម្លាំងសន្តិសុខបានបាញ់កាំភ្លើងទៅលើមេឃ ដើម្បីបំបែកក្រុមអ្នកតវ៉ាដែលបានគប់ដុំថ្ម និង ដុតកង់ឡាននៅជុំវិញអគារស្ថានកុងស៊ុលនៅកែងផ្លូវមួយក្នុងទីក្រុងខាបាឡា ស្ថិតនៅភាគខាងត្បូងរដ្ឋធានីបាដដាដ ។ ប៉ុន្តែភ្លាមៗនោះ នៅពុំមានសេចក្តីរាយការណ៍ពីចំនួនអ្នកស្លាប់ និង របួសនៅក្នុងឧបទ្ទវហេតុនេះ ដែលបានកើតឡើងស្របពេលកំពុងមានការតវ៉ាជាបន្តបន្ទាប់នៅក្នុងរដ្ឋធានីបាដដាដ និង បណ្តាខេត្តភាគច្រើនរបស់និកាយស៊ីអ៊ីត ។

ការតវ៉ានេះគឺសំដៅទៅលើប្រព័ន្ធនយោបាយ ក្រោយសង្គ្រាម និង ថ្នាក់ដឹកនាំ ដែលប្រជាជនអ៊ីរ៉ាក់ចោទប្រកាន់ថា កឹបកេងទ្រព្យសម្បត្តិរបស់ប្រទេស ខណៈប្រទេសអ៊ីរ៉ាក់កាន់តែក្រីក្រទៅ ។ ប៉ុន្តែក្រុមអ្នកតវ៉ាក៏បានបញ្ចេញកំហឹងរបស់ពួកគេដាក់អ៊ីរ៉ង់ដែលជាប្រទេសជិតខាង និង កងជីវពលនិកាយស៊ីអ៊ីតអ៊ីរ៉ាក់ដ៏មានឥទ្ធិពល ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ផងដែរ ៕ធ.ដ


អត្ថបទទាក់ទង