ព័ត៌មានទាន់ហេតុការណ៍
 1. កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី  2. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  3. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  4. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  5. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ

ការិយាល័យទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនៅទីក្រុងហុងកុង ទទួលរងការវាយប្រហារពីសំណាក់ក្រុមបាតុករ
ថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ហុងកុង៖ ការប៉ះទង្គិចរវាងប៉ូលិស និងអ្នកប្រឆាំងតវ៉ាបានកើតឡើង បន្ទាប់ពីក្រុមបាតុកររាប់ពាន់នាក់បានបង្ហាញខ្លួននៅឧទ្យាន វិចតូរីយ៉ា ដើម្បីធ្វើការជួបជុំមួយ បើទោះជាប៉ូលិសហាមឃាត់ និង ឈានដល់ការចាប់ខ្លួនមនុស្សជាង២០០នាក់ និង របួសជាង៥០នាក់ ។

ជាមួយគ្នានេះ ប៉ូលិសហុងកុងបានព្រមានអ្នកប្រឆាំងតវ៉ាថា ការជួបជុំនោះខុសច្បាប់ និងថា វាបានរំលោភបំរាមស្តីពីការពាក់ម៉ាសមុខ ដូច្នេះហើយទើបប៉ូលិសបានបាញ់គ្រាប់បែកផ្សែង ដើម្បីបំបែកហ្វូងមនុស្ស ក៏ដូចជាបានបាញ់ទឹកលើអ្នកប្រឆាំងតវ៉ាផងដែរ ។ ហើយក្រៅពីការវាយបំផ្លាញ និង ដុតការិយាល័យរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរហើយនោះ អ្នកប្រឆាំងតវ៉ាក៏បានវាយអ្នកដំណើរឆ្លងកាត់ពីរនាក់ផងដែរ ។

ឆ្លើយតបនឹងបញ្ហាខាងលើ អ្នកនាំពាក្យទីភ្នាក់ងារសារព័ត៌មានស៊ីនហួរកាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយថ្កោលទោសអំពើដ៏សាហាវរបស់ក្រុមកុបករ ។ សូមរំលឹកថា កន្លងមក ក្រុមបាតុករហុងកុងបានផ្តោតការវាយប្រហារលើបណ្តាស្ថាប័ន ដែលមានទំនាក់ទំនងជាមួយចិន ក្នុងនោះរួមមានសាខាធនាគារ ហាង Xiaomi និង ហាងថ្នាំពេទ្យ Beijing Tong Ren Tang ជាដើម ៕ធ.ដ


អត្ថបទទាក់ទង