ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  2. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  3. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  4. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០  5. ធនាគារអេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានរយៈពេលវែង ជាមួយធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH

លោក ដូណាល់ ត្រាំ និយាយថា លោកស្គាល់អត្តសញ្ញាណពិតប្រាកដរបស់មេដឹកនំាថ្មី ដែលក្រុមរដ្ឋឥស្លាមទើបប្រកាសតែងតំាងហើយ
ថ្ងៃ សៅរ៏ ទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ មួយថ្ងៃបន្ទាប់ពីក្រុមភេវរកររដ្ឋឥស្លាមបានប្រកាសលាតត្រដាងឱ្យដឹងពីឈ្មោះមេដឹកនាំថ្មីរបស់ខ្លួននោះ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter នៅថ្ងៃសុក្រនេះថា លោកស្គាល់អត្តសញ្ញាណពិតប្រាកដរបស់បុរសនេះហើយ យើងបានស្គាល់យ៉ាងច្បាស់ ថាគេជានរណា ប៉ុន្តែលោក ត្រាំ មិនបានផ្តល់ព័ត៌មានលំអិតនោះទេ ។

ការលើកឡើងខាងលើរបស់លោក ដូណាល់ ត្រាំ បានធ្វើឡើងក្រោយក្រុមភេរវកររដ្ឋឥស្លាម ISIS នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទទួលស្គាល់ការស្លាប់នៃមេដឹកនាំរបស់ខ្លួន គឺលោក Abu Bakr al-Baghdadi ហើយប្រកាសពីការតែងតាំងមេដឹកនាំថ្មី ឈ្មោះ Abu Ibrahim al-Hashimi al-Quraishi និងប្តេជ្ញាសងសឹកប្រឆាំងសហរដ្ឋអាមេ៉រិកវិញ ចំពោះការធ្វើឃាតលោក Baghadadi ។

សូមបញ្ជាក់ផងដែរថា លោក Abu Bakr al-Baghdadi ដែលបានដឹកនាំក្រុមភេរវកររដ្ឋឥស្លាម ISIS ចាប់តាំងពីឆ្នាំ២០១៤មក បានសម្រេចចិត្តបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង ក្រោយត្រូវបានឡោមព័ទ្ធដោយកងកម្លាំងពិសេសរបស់អាមេ៉រិក នៅខេត្ត អ៊ីដលីប ភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ។ នាដើមសប្តាហ៍នេះ សហរដ្ឋអាមេ៉រិកក៏បានបញ្ជាក់ដែរថា សាកសពរបស់លោក Baghdadi ត្រូវបានបោះចោលចូលទៅក្នុងសមុទ្រហើយ ៕ធ.ដ


អត្ថបទទាក់ទង