ប្រមុខការទូតអ៊ីរ៉ង់អះអាងថា ការដាក់ទណ្ឌកម្មជាថ្មីទៀតបង្ហាញពីភាពបរាជ័យដ៏ធំបំផុតរបស់សហរដ្ឋអាមេ៉រិក
ថ្ងៃ សៅរ៏ ទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ចាហ្វាដ ហ្សារីហ្វ បានថ្លែងបែបសើចចំអកនៅថ្ងៃសុក្រសប្តាហ៍នេះ ចំពោះការដាក់ទណ្ឌកម្មជាថ្មីទៀតរបស់សហរដ្ឋអាមេ៉រិក ដើម្បីប្រឆំាងនឹងទីក្រុងប៉េកំាំង ដោយបញ្ជាក់ថា វាបានបង្ហាញពីភាពបរាជ័យដ៏ធំបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ជុំវិញការប្រឆំាងនឹងគោលនយោបាយអ៊ីរ៉ង់ ។

ប្រមុខការទូតកំពូលអ៊ីរ៉ង់រូបនេះបាននិយាយយ៉ាងដូច្នេះថា សហរដ្ឋអាមេ៉រិកអាចដាក់ទណ្ឌកម្មលើបុរស ស្រ្តី និង កុមារគ្រប់រូបបានទំាងអស់ ប៉ុន្តែសម្រាប់ប្រជាជនអ៊ីរ៉ង់នឹងមិនចុះចាញ់ចំពោះការសម្លុតគំរាមនោះជាដាច់ខាត ។

ការកត់សម្គាល់បែបនេះរបស់លោក ចាហ្វាដ ហ្សារីហ្វ បានកើតមានឡើងក្រោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចដាក់ទណ្ឌកម្មថ្មីទៀតលើក្រុមហ៊ុនសំណង់ និង ពាណិជ្ជកម្មដែលផលិតគ្រឿងបរិក្ខាចំនួន០៤ប្រភេទ ដើម្បីប្រើប្រាស់ក្នុងកម្មវិធីនុយក្លេអ៊ែរ ឬ កម្មវិធីយោធា ៕ធ.ដ


អត្ថបទទាក់ទង