សហរដ្ឋអាមេ៉រិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនសំណង់របស់អ៊ីរ៉ង់ ស្របពេលមានភាពតានតឹងខ្លំាងរវាងប្រទេសទំាងពីរ
ថ្ងៃ សុក្រ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សហរដ្ឋអាមេ៉រិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចដាក់ទណ្ឌកម្មថ្មីទៀតលើក្រុមហ៊ុនសំណង់ និង ពាណិជ្ជកម្មដែលផលិតគ្រឿងបរិក្ខាចំនួន០៤ប្រភេទ ដើម្បីប្រើប្រាស់ក្នុងកម្មវិធីនុយក្លេអ៊ែរ ឬ កម្មវិធីយោធា ។

ដាក់ទណ្ឌកម្មចុងក្រោយនេះ ធ្វើឡើងដោយក្រសួងការបរទេសអាមេ៉រិក ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញារបស់ខ្លួនកាលពីមុន ដែលចង់ដាក់សម្ពាធសេដ្ឋកិច្ចឲ្យកាន់តែធ្ងន់ធ្ងរឡើងៗប្រឆាំងនឹងរបបដឹកនាំទីក្រុងតេហេរ៉ង់ ខណៈទ្វារចរចាផ្នែកការទូតក៏នៅតែបន្ត ប៉ុន្តែវានឹងធ្វើឲ្យរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់កាន់តែពិបាក ក្នុងការសម្រេចការផលិតអាវុធនុយក្លេអ៊ែរ ។

បើតាមសេចក្តីថ្លែងរបស់ក្រសួងការបរទេសអាមេ៉រិក ក្រុមហ៊ុនសំណង់របស់អ៊ីរ៉ង់ខាងលើត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេ៉រិក ពីព្រោះវាត្រូវបានគ្រប់គ្រងដោយផ្ទាល់ ឬ ប្រយោលដោយកងកម្លំាងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា ជាអង្គភាពភេវរកម្មមួយកាលពីខែមេសាកន្លងទៅ ៕ធ.ដ


អត្ថបទទាក់ទង