របាយការណ៍ថា Samsung និង Huawei លក់ដាច់ខ្លាំងជាង Apple ក្នុងត្រីមាសទី៣ឆ្នាំ២០១៩
ថ្ងៃ សុក្រ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សារព័ត៌មាន GSMarena បានចុះផ្សាយថ្មីៗនេះថា ក្រុមហ៊ុនស្រាវជ្រាវមួយឈ្មោះថា Strategy Analytics បានបង្ហាញលទ្ធផលសម្រាប់ស្ថានភាពទីផ្សារស្មាតហ្វូនប្រចាំត្រីមាសទី ៣ នៃឆ្នាំ ២០១៩ ក្នុងនោះ បង្ហាញថាទីផ្សារស្មាតហ្វូនចាប់ផ្ដើមងើបឡើងវិញ ក្រោយពីបានធ្លាក់ចុះតាំងពីត្រីមាសទី ៣ ឆ្នាំ ២០១៧មក។

ប្រភពថា ហេតុផលសំខាន់ ២ ធ្វើឲ្យទីផ្សារមានសញ្ញាណវិជ្ជមានគឺការប្រកួតប្រជែងខ្លាំងនៃតម្លៃ និងការបញ្ចេញបច្ចេកវិទ្យា 5G។
បើតាមប្រភពដដែល យ៉ាងណាក្ដី មានតែ Huawei និង Samsung ប៉ុណ្ណោះ មានការកើនឡើងចំនួនលក់។ Samsung កើនឡើង ៨% ហើយ Huawei កើនឡើង ២៩% បើធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០១៨។ រីឯApple និងក្រុមហ៊ុនដទៃទៀតវិញមានការថយចុះចំនួនលក់៕ធ.ដ


អត្ថបទទាក់ទង