យោធាកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលចំនួន០២គ្រាប់ជាថ្មីទៀតធ្លាក់ចូលទៅក្នុងដែនសមុទ្រជប៉ុន
ថ្ងៃ សុក្រ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កូរ៉េខាងជើង៖ កូរ៉េខាងជើងបន្តធ្វើតេស្តបាញ់មីស៊ីលចំនួន០២ជាថ្មីម្តងទៀត ដោយផ្លោងចូលទៅក្នុងសមុទ្រខាងកើត ឬដែនសមុទ្រជប៉ុន នេះបើតាមយោធាកូរ៉េខាងត្បូង នាថ្ងៃ ព្រហស្បតិ៍ ម្សិលមិញ ។

ប្រភពខាងលើបានឱ្យដឹងទៀតថា ការបាញ់សាកល្បងចុងក្រោយនេះ ធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែគេនៅពុំទាន់ដឹងថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់តេស្ត គឺជាប្រភេទអ្វីឲ្យច្បាស់នៅឡើយនោះទេ ខណៈដែលយោធាកូរ៉េខាងត្បូងកំពុងបន្តតាមឃ្លាំមើលស្ថានការណ៍ ។

សូមរំលឹកថា ប្រទេសកុម្មុយនីស្តដ៏ឯកោមួយនេះ កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅ បានប្រកាសអះអាងពីភាពជោគជ័យរបស់ខ្លួន ក្នុងការធ្វើតេស្តបាញ់គ្រាប់មីស៊ីលផ្លោងចេញពីនាវាមុជទឹកស៊េរីថ្មី ខណៈអំឡុងពេលប៉ុន្មានខែមកនេះ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលជាច្រើនលើក ដែលភាគច្រើនគឺជាមីស៊ីលរយៈចម្ងាយខ្លី ៕ធ.ដ


អត្ថបទទាក់ទង