មនុស្សស្លាប់ និងរបួសសរុបជាង៤០០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកចំនួនពីរលើកវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន
ថ្ងៃ សុក្រ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ហ្វីលីពីន៖ គិតមកទល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិតសរុបបានកើនឡើងដល់១៣នាក់ហើយ និងច្រើនជាង៤០០នាក់ផ្សេងទៀតទទួលរងរបួស ដោយសារគ្រោះរញ្ជួយដីចំនួនពីរលើក បានវាយប្រហារយ៉ាងកក្រើកលើខេត្តភាគខាងត្បូងហ្វីលីពីនដូចគ្នានៅក្នុងខែតុលាកន្លងមកនេះ ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ គ្រោះរញ្ជួយដីចុងក្រោយមានកម្រិត៦.៥រ៉ិកទ័រ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានផ្តាច់ជីវិតមនុស្ស០៥នាក់ និងមួយចំនួនទៀតរងរបួស ប៉ុន្តែមិនទាន់អាចបញ្ជាក់តួលេខច្បាស់លាស់នៅឡើយទេ នៅក្នុងខេត្តកូតាបាតូ នៃប្រជុំកោះមីនដាណាវ ភាគខាងត្បូងហ្វីលីពីន ។ ដោយឡែកគ្រោះរញ្ជួយដីលើកដំបូងមានកម្រិត៦.៦រ៉ិចទ័រ បានកើតឡើងនៅទីតាំងដូចគ្នាខាងលើនេះ បានបណ្តាលឲ្យមនុស្សស្លាប់០៨នាក់ និងប្រមាណ៤០០នាក់រងរបួស ។

ពាក់ព័ន្ធនឹងគ្រោះមហន្តរាយធម្មជាតិខាងលើនេះ ចំនួនហេដ្ឋានរចនាសម្ព័ន្ធ និងលំនៅឋានប្រជាជនដែលបានរងភាពខ្ទេចខ្ទីនោះ មិនទាន់មានការបញ្ជាក់តួលេខនោះឡើយ ខណៈប្រតិបត្តិការសង្គ្រោះដោយអាជ្ញាធរហ្វីលីពីនកំពុងតែបន្តនៅឡើយ ៕ធ.ដ


អត្ថបទទាក់ទង