ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

រដ្ឋាភិបាលឈីលី សម្រេចចិត្តលុបចោលការធ្វើជាម្ចាស់ផ្ទះសន្និសីទកំពូលចំនួនពីរ ដោយសារបញ្ហាបាតុកម្មក្នុងប្រទេស
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

ឈីលី៖ ប្រធានាធិបតីឈីលី លោក ស៊ីបាស់ស្ទៀន ភីនណឺរ៉ា នៅថ្ងៃពុធនេះបាន ប្រកាសថា ដោយសារមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅតែបន្តក្នុងទីក្រុង សាន់ទាអាហ្គោ ប្រទេសរបស់លោកនឹងមិនធ្វើជាម្ចាស់ផ្ទះសន្និសីទកំពូល នៃអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា អេពិច នាពាក់កណ្តាលខែវិច្ឆិកា និងសន្និសីទកំពូលស្តីពីបញ្ហាអាកាសធាតុ COP25 នៅដើមខែ ធ្នូ ខាងមុខនេះនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីឈីលី រូបនេះបាននិយាយថានេះជាសេចក្តីសម្រេចដ៏ពិបាកមួយ ដែលផ្អែកលើគោលការណ៍ប្រកបដោយគតិបណ្ឌិតនៃសុភនិច្ឆ័យ។ លោកបន្ថែមទៀតថា ក្នុងឋានៈជាប្រធានាធិបតីឈីលី រូបលោកត្រូវតែទុកក្រុមជនរួមជាតិរបស់លោកនៅលើអ្វីៗទាំងអស់។

លោក ភីនណឺរ៉ា បានបកស្រាយទៀតថា កង្វល់ចម្បងរបស់លោក គឺធ្វើឱ្យមានជាថ្មីឡើងវិញនូវរបៀបរៀបរយសាធារណៈ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសន្តិភាពសង្គម ដោយជំរុញរបៀបវារៈសង្គម ដើម្បីឆ្លើយតបនឹងការទាមទារធំៗរបស់ប្រជាពលរដ្ឋ៕ធ.ដ


អត្ថបទទាក់ទង