ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

រដ្ឋមន្ត្រីជប៉ុនមួយរូបទៀតសម្រេចចិត្តលាលែងពីតំណែង ដោយសារភរិយាប្រព្រឹត្តខុសច្បាប់
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

ជប៉ុន៖ រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន លោក កាវ៉ាអ៊ិ កាត់ស៊ូ យូគិ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តលាលែងពីតំណែងរបស់ខ្លួន ដែលនេះគឺជាការចុះចេញពីតំណែងជាលើកទី២ហើយ សម្រាប់ក្រុមគណៈរដ្ឋមន្រ្តីថ្មីរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ។

ការលាលែងពីតួនាទីរបស់រដ្ឋមន្រ្តីយុត្តិធម៌ជប៉ុនរូបនេះ បានកើតមានឡើងក្រោយបណ្តាញសារព័ត៌មានជប៉ុនបានរាយការណ៍ថា ភរិយារបស់លោក គឺលោកស្រី កាវ៉ាអ៊ិ អានរី ដែលជាតំណាងរាស្រ្តមួយរូបរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក អាបេ ស៊ីនហ្សូ បានចំណាយថវិកាលើក្រុមយុទ្ធនាការឃោសនារបស់ខ្លួន លើសពីចំនួនដែលច្បាប់បោះឆ្នោតបានកំណត់។



គួរបញ្ជាក់ថា លោក កាវ៉ាអ៊ិ កាត់ស៊ូ យូគិ គឺជារដ្ឋមន្រ្តីជប៉ុនទីពីរហើយ ដែលបានលាលែងពីតំណែង បន្ទាប់ពីលោក ស៊ូហ្គាវ៉ារ៉ា អ៊ីសហ្សូ ដែលជារដ្ឋមន្រ្តីសេដ្ឋកិច្ច-ពាណិជ្ជកម្ម បានសម្រេចលាលែងចេញពីតំណែងដូចគ្នាកាលពីសប្តាហ៍មុន ព្រោះរឿងអាស្រូវពាក់ព័ន្ធថវិកា១៨៥ដុល្លារអាម៉េរិក ដែលលោកបានយកចូលបុណ្យសព ប៉ុន្តែត្រូវបានគេចោទថា ជាការទិញទឹកចិត្ត៕ធ.ដ


អត្ថបទទាក់ទង