ប្រមុខការទូតសហរដ្ឋអាម៉េរិក ព្រមានបង្កើនការដាក់សម្ពាធលើចិន ក្រោយចោទថា ចិននៅតែប្រកាន់គោលនយោបាយប្រឆាំងនឹងប្រទេសខ្លួន
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នឹងបង្កើនការដាក់សម្ពាធលើប្រទេសចិន ទាក់ទិននឹងបញ្ហាជាច្រើន ដោយចោទថា ទីក្រុងប៉េកាំងតែងប្រកាន់ភ្ជាប់នូវគោលនយោបាយអរិភាពប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន។  នេះបើតាមរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ៃក៍ ប៉ុមប៉េអូ។

ប្រមុខការទូតអាម៉េរិករូបនេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅឯវិទ្យាស្ថាន ហ៊ូដសុន ក្នុងទីក្រុងញ៉ូវយ៉ក នៅថ្ងៃពុធសប្ដាហ៍នេះ បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកមិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នាជាមួយចិននោះទេ តែសហរដ្ឋអាម៉េរិកនៅតែចង់លើកទឹកចិត្តឱ្យចិនធ្វើសេរីភាវូបនីយកម្មបន្ថែមទៀត ។

ទន្ទឹមគ្នានេះ លោក ម៉ៃក៍ ប៉ុមប៉េអូ បានបន្ថែមទៀតថា រូបលោកផ្ទាល់នឹងធ្វើសុន្ទរកថាបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ ពាក់ព័ន្ធនឹងការប្រឆាំងជាមួយប្រទេសចិនលើវិស័យនានា និងបញ្ហាមួយចំនួនរាប់ចាប់ពីមនោគមវិជ្ជា រហូតដល់ពាណិជ្ជកម្ម ជាពិសេសការបង្កើនឥទ្ធិពលចិននៅសហរដ្ឋអាម៉េរិក៕ធ.ដ


អត្ថបទទាក់ទង