ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

ចិនបញ្ជាក់ថា កិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកកំពុងដំណើរការទៅមុខ យ៉ាងល្អប្រសើរ
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

ចិន៖ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា ការចរចាគ្នាផ្នែកពាណិជ្ជកម្មរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងតែដំណើរការទៅមុខប្រកបដោយភាពល្អប្រសើរ ស្របពេលដែលអ្នកតំណាងផ្នែកពាណិជ្ជកម្មភាគីទាំងពីរ គ្រោងនឹងធ្វើការសន្ទនាគ្នាតាមទូរសព្ទជាថ្មីម្តងទៀតនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។

បើតាមក្រសួងពាណិជ្ជកម្មចិន ក្រុមប្រតិភូសហរដ្ឋអាម៉េរិក និងចិន តែងតែរក្សាទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយពួកគេនឹងបន្តជំរុញការពិគ្រោះយោបល់ និងការងារផ្សេងៗទៀតដូចតាមការគ្រោងទុក។

សូមជម្រាបជូនផងដែរថា នាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង នឹងត្រូវជួបពិភាក្សាគ្នាជាថ្មី ហើយកិច្ចព្រមព្រៀងមួយចំនួនដែលមានគោលដៅបន្ធូរបន្ថយកម្តៅនៃសង្គ្រាមពាណិជ្ជកម្មក៏ទំនងជាត្រូវចុះហត្ថលេខាផងដែរ៕ធ.ដ


អត្ថបទទាក់ទង