ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

អត្តពលកម្ម គឺជាកីឡាមូលដ្ឋានគ្រឹះ ដែលជួយឲ្យកីឡាករ កីឡាការិនី ឈានទៅចាប់យកប្រភេទកីឡាផ្សេងៗបាន ដើម្បីហ្វឹកហ្វឺនបង្កើនសមត្ថភាពឆ្ពោះទៅកម្រិតខ្ពស់
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

អត្តពលកម្ម គឺជាកីឡាមូលដ្ឋានគ្រឹះ ដែលជួយឲ្យកីឡាករ កីឡាការិនី ឈានទៅចាប់យកប្រភេទកីឡាផ្សេងៗបាន ដើម្បីហ្វឹកហ្វឺនបង្កើនសមត្ថភាពឆ្ពោះទៅកម្រិតខ្ពស់ នេះជាការបញ្ជាក់របស់ លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា ក្នុងពិធីបិទការប្រកួតកីឡាអត្តពលិកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ នៅក្នុងពហុកីឡដ្ឋានជាតិ នាល្ងាចម្សិលមិញ ។

លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង បានលើកឡើងថា កីឡាអត្តពលកម្ម គឺជាប្រភេទកីឡាដែលមានវិញ្ញាសាកួតច្រើនជាងគេ ក្នុងចំណោមប្រភេទកីឡាទាំងអស់ ហើយអ្នកដែលធ្លាប់ហ្វឹកហាត់កីឡាមួយនេះ និងអាចឈានទៅចាប់យកកីឡាផ្សេងៗ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ បង្កើនជំនាញឈានទៅកម្រិតខ្ពស់បាន ។ លោកអគ្គនាយករង អះអាងទៀតថា អត្តពលកម្ម គឺជាប្រភេទកីឡាមួយ មានវិញ្ញាសាប្រកួតជាច្រើនដែលអាចផ្តល់ឱកាសអោយកីឡាករ កីឡាការិនី ឈានទៅចាប់យកវិញ្ញាសាណាមួយដែលខ្លួនមានទេពកោសល្យ ដើម្បីហ្វឹកហាត់បង្កើនសិទ្ធិផល ដណ្តើមមេដាយមកជូនជាតិពីការប្រកួតកម្រិតអន្តរជាតិ ។

លោក អ៊ុក ឌីវ៉ង់ បញ្ជាក់ថា បច្ចុប្បន្ននេះ កីឡាអត្តពលកម្ម ពុំទាន់មានលទ្ធភាពដណ្តើមមេដាយ ពីការប្រកួតកម្រិតអន្តរជាតិ ដូចជាស៊ីហ្គេម នៅឡើយទេ ។ ដូច្នេះ ថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី ត្រូវរួមគ្នាខិតខំបន្ថែមទៀត ពិសេសគ្រូបង្វឹកត្រូវខិតខំស្រាវជ្រាវរកបច្ចេកទេសថ្មីៗ ពីបរទេសយកមកបង្ហាត់បង្រៀនយើង ដើម្បីធ្វើយ៉ាងណាឲ្យយើងមានសមត្ថភាព អាចដណ្តើមមេដាយឲ្យបានជូនកម្ពុជា នាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ជាចុងក្រោយ លោក អគ្គនាយករង បានលើកទឹកចិត្តដល់អត្តពលិកកីឡា អត្តពលកម្មដែលត្រូវចូលរួមស៊ីហ្គេម នៅប្រទេសហ្វីលីពីននាពេលខាងមុខនេះ នឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព នាំយកមេដាយពីការប្រកួតតំបន់អាស៊ីអាគ្នេយ៍នេះ ដើម្បីផ្លាស់ប្តូរប្រវត្តិសាស្រ្តថ្មី ជូនប្រភេទកីឡាអត្តពលកម្មដល់កម្ពុជា ។

សូមបញ្ជាក់ថា ការប្រកួតកីឡាអត្តពលកម្ម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩នេះ មានកីឡាករ កីឡាការិនី សរុបចំនួន១៥១នាក់ ក្នុងនោះស្រី៤៩នាក់ និងមានក្លិបចូលរួមចំនួន១៤ មកពីរាជធានី ខេត្ត ក្រុង ក្រសួង ស្ថាប័នផ្សេងៗ  ។  ចំពោះលទ្ធផលនៃការប្រកួតវិញ ក្លិបក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសច្រើនជាងគេ សរុបមេដាយ៦គ្រឿង លេខ២ ក្លិបរាជធានីភ្នំពេញ ដណ្តើមបានមេដាយមាស៣គ្រឿង ៕ធ.ដ