រញ្ជួយដីវាយប្រហារហ្វីលីពីនជាថ្មីទៀត ព្រឹកនេះ (មានវីដេអូ)
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

គ្រោះរញ្ជួយដីកម្រិត៦,៥រ៉ិចទ័រ បានវាយប្រហារជាថ្មីលើតំបន់ភាគខាងត្បូងនៃប្រទេស ហ្វីលីពីន ហើយដែលនេះ គឺជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ទី២ នៅក្នុងសប្ដាហ៍នេះ។ នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាម៉េរិក USGS គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅឯ កោះ Mindanao ជាទីដែលគ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ បានផ្ដាច់ជីវិតមនុស្ស៧នាក់ កាលពីថ្ងៃអង្គារកន្លងទៅ។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីការបំផ្លិចបំផ្លាញ ឬជនរងគ្រោះណាម្នាក់នៅឡើយទេ ហើយក៏មិនមានការប្រកាសសញ្ញាអាសន្នពីរលកយក្សស៊ូណាមិដែរ៕ធ.ដ 


អត្ថបទទាក់ទង