ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

នាយករដ្ឋមន្ត្រីប្រទេសលីបង់ ចុះចេញពីតំណែង ក្រោយបាតុកម្មទូទាំងប្រទេស
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

បន្ទាប់ពីបានចូលកាន់តំណែងបានរយៈពេល២ឆ្នាំ នាយករដ្ឋមន្ត្រីលីបង់ បានប្រកាសជាផ្លូវការពីការលាលែងពីតំណែងរបស់ខ្លួន ពោលគឺចំពេលដែលបាតុករធ្វើការតវ៉ាទូទាំងប្រទេសអស់រយៈពេលជិតពីរសប្ដាហ៍។ បាតុកម្មបានធ្វើឡើង ស្របពេលដែលប្រទេសលីបង់ ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចជាបន្ដបន្ទាប់ បំណុលវ័ណ្ឌក និងទំនិញឡើងថ្លៃជាគំហុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Saad Hariri។

ប្រជាពលរដ្ឋកាន់តែផ្ទុះកំហឹងខ្លាំង ហើយនាំគ្នាចេញតវ៉ាទូទាំងប្រទេស ក្រោយរដ្ឋាភិបាលចេញច្បាប់យកថ្លៃពន្ធលើការទូរសព្ទតាមកម្មវិធី Whasapp កាលពីថ្ងៃទី ១៧កន្លងទៅ។ ប្រទេសលីបង់ទាំងមូល ត្រូវបានជាប់គាំងចាប់តាំងពីថ្ងៃផ្ទុះការតវ៉ានោះមក។ ធនាគារ និងសាលារៀន ត្រូវបានបិទអស់រយៈពេល១២ថ្ងៃ ខណៈដែលក្រុមអ្នកតវ៉ាបិទផ្លូវធំៗនៅទូទាំងប្រទេស។

ក្រោយការប្រកាសលាលែងតំណែងរបស់នាយករដ្ឋមន្ត្រីខាងលើ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រជាជននាំគ្នាសម្ដែងការសប្បាយចិត្តយ៉ាងខ្លាំង និងធ្វើការអបអរសាទរទូទាំងប្រទេស៕ធ.ដ


អត្ថបទទាក់ទង