សហរដ្ឋអាម៉េរិកចំណាយប្រាក់សរុប៣៤ពាន់លានដុល្លារ បញ្ជាទិញយន្តហោះចម្បាំងត្រកូល F-35 ជិត៥០០គ្រឿង ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងចុងក្រោយហើយ ជាមួយក្រុមហ៊ុនផលិតសព្វាវុធ ឡុកឃីដម៉ាទីន ជុំវិញការបញ្ជាទិញយន្តហោះចម្បាំងត្រកូល F-35 Lightning II ដែលមានតម្លៃសរុប៣៤ពាន់លានដុល្លារ។

បើតាមកិច្ចព្រមព្រៀងនេះ យន្តហោះចម្បាំងប្រភេទ F-35A ចំនួន៣៥១គ្រឿង សម្រាប់បំពាក់ឲ្យកងទ័ពអាកាស យន្តហោះចម្បាំង F-35Bs ចំនួន៨៦គ្រឿងសម្រាប់បំពាក់ឲ្យកងទ័ពប្រតិបត្តិការជើងទឹក និង យន្តហោះចម្បាំង F-35Cs ចំនួន៤១គ្រឿងសម្រាប់បំពាក់ឲ្យកងនាវាដឹកយន្តហោះចម្បាំង។

ទន្ទឹមនេះ ក្រុមហ៊ុនផលិតសព្វាវុធ ឡុកឃីដម៉ាទីន ក៏បានឱ្យដឹងផងដែរថា យន្តហោះទូទៅ២៩១គ្រឿងទៀត នឹងត្រូវផលិតសម្រាប់ផ្គត់ផ្គង់ឲ្យរដ្ឋាភិបាលអាម៉េរិក យន្តហោះចម្បាំង F-35 ចំនួន១២៧គ្រឿងសម្រាប់បណ្តាប្រទេសជាដៃគូអាម៉េរិក និងចំនួន៦០គ្រឿងទៀតសម្រាប់យោធាបរទេសដែលជាអតិថិជន ៕ធ.ដ


អត្ថបទទាក់ទង