ហេតុការណ៍បាញ់ប្រហារថ្មីមួយទៀតនៅសហរដ្ឋអាម៉េរិក បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសសរុប១២នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

សហរដ្ឋអាម៉េរិក៖ មនុស្ស៣នាក់ ត្រូវបានសម្លាប់ និង៩នាក់ផ្សេងទៀត ទទួលរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារដ៏កក្រើកមួយ អំឡុងកម្មវិធីជប់លៀងមួយនៅថ្ងៃបុណ្យ Halloween ក្នុងទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ករណីបាញ់ប្រហារនេះ បានកើតឡើងនៅម៉ោង១០និង៤៥នាទីយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ស្របពេលមានការរៀបចំកម្មវិធីជប់លៀងអបអរបុណ្យ Halloween។ ប្រភពបន្តថា អ្នករងរបួសទាំង៩នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យជាបន្ទាន់ ក្នុងគ្រាដែលប៉ូលិសអាម៉េរិកកំពុងតាមចាប់ខ្លួនខ្មាន់កាំភ្លើង។

ជាមួយគ្នានេះ ប៉ូលិសអាម៉េរិកប្រចាំទីក្រុង Long Beach បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតទាំង៣នាក់នោះ គឺជាមនុស្សពេញវ័យ និងជាបុរសទាំងអស់ ខណៈនៅពុំមានការបញ្ជាក់ឲ្យច្បាស់ថា តើខ្មាន់កាំភ្លើងមានគ្នាលើសពីម្នាក់ដែរឬយ៉ាងណា៕ធ.ដ


អត្ថបទទាក់ទង