ព័ត៌មានទាន់ហេតុការណ៍
1. ហេតុការណ៍លិចទូកដឹកជនអន្តោប្រវេសន៍នៅឈូងសមុទ្រប្រទេសម៉ូរីតានី ផ្តាច់ជីវិតមនុស្ស៥៧នាក់
2. អគ្គិភ័យឆាបឆេះរោងផ្ទុកកំទេចកំណាត់ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
3. ព្យុះបានសម្លាប់មនុស្ស៤នាក់ហើយ នៅហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ២០១៩
4. អ្នកនេសាទអូសមងជាប់សពជនបរទេសម្នាក់ នៅជិតកោះត្រល់គេសង្ស័យថាជារឿងឃាតកម្ម
5. ករណីអគ្គិភ័យឆេះរោងចក្រផលិតក្តារបន្ទះ Woodin Wood Cambodia Co LTD នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩
វិមាន Shuri របស់ជប៉ុន មានអាយុកាលជាង៥០០ឆ្នាំ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានអគ្គិភ័យឆាបឆេះ
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩
ជប៉ុន៖ វិមាន Shuri ដែលជាទីតាំងប្រវត្តិសាស្ត្រមួយ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិភណ្ឌពិភលោករបស់អង្គការ UNESCO ស្ថិតនៅខេត្ត Okinawa របស់ប្រទេសជប៉ុន ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយបានបំផ្លាញអគារសំខាន់ៗមួយចំនួនផងដែរ។
អគ្គិភ័យត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅម៉ោងប្រហែល២និង៤០នាទីរំលងអធ្រាត ឈានចូលថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់)។ ប៉ុន្តែភ្លាមៗ មិនទាន់មានសេចក្ដីរាយការណ៍ពីមូលហេតុបង្កឱ្យភ្លើងឆាបឆេះ ឬក៏ជនរគ្រោះណាម្នាក់នៅឡើយទេ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យកំពុងប្រយុទ្ធនឹងអណ្ដាតភ្លើង។
សូមជម្រាជូនផងដែរថា វិមាន Shuri របស់ជប៉ុនខាងលើ ត្រូវបានសាងសង់ឡើងកាលពីជាង៥០០ឆ្នាំមុន ក្រោមរជ្ជកាលស្ដេច Ryukyu ហើយវាត្រូវបានចាត់ទុកជារតនសម្បត្តិជប៉ុននៅឆ្នាំ១៩៣៣ ។ អគ្គិភ័យធ្លាប់បានឆាបឆេះវិមាន Shuri ម្ដងរួចមកហើយ នៅអំឡុងសម័យសង្រ្គាមលោកទី២ តែត្រូវបានជួសជុលឡើងវិញ៕ធ.ដ
