ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ម្ចាស់មេដាយសំរឹទ្ធិកីឡាអូឡាំពិកជប៉ុន ត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញា ពីបទបង្កគ្រោះថ្នាក់ ចរាចរណ៍ និងបើកបរក្នុងស្ថានភាពស្រវឹង
ថ្ងៃ ពុធ ទី ៣០ ខែ តុលា ឆ្នាំ ២០១៩

ម្ចាស់មេដាយសំរឹទ្ធិកីឡាអូឡាំពិកសញ្ជាតិជប៉ុន ត្រូវបានបញ្ជូនទៅរដ្ឋអាជ្ញា ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ និងបើកបរក្នុងស្ថានភាពស្រវឹង កាលពីថ្ងៃអង្គារ បង្កឲ្យមានមនុស្ស៦នាក់ រងរបួស និងបានរត់ចេញពីកន្លែងកើតហេតុ ដើម្បីចៀសវាងការចោទប្រកាន់ផងដែរ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ម្ចាស់មេដាយសំរឹទ្ធិអូឡាំពិក កីឡាករ Taku Hiraoka អាយុ២៤ឆ្នាំ ក្នុងការប្រណាំងស្គីទឹកកក ផ្នែកបុរស កាលពីអូឡាំពិករដូវរងារ ឆ្នាំ២០១៤ នៅទីក្រុងសូជី ប្រទេសរុស្ស៊ី ត្រូវបានគេសង្ស័យថា បណ្តាលឲ្យរងរបួសដោយសារការធ្វេសប្រហែស និងការគេចពីការធ្វើតេស្តជាតិអាល់កុល រួមទាំងការបំពានច្បាប់ចរាចរណ៍ផងដែរ។

Hiraoka ត្រូវបានគេចោទប្រកាន់ថាបើកបរក្រោមឥទិ្ធពលគ្រឿងស្រវឹង និងរត់គេចចេញពីកន្លែងកើតហេតុ ដែលបង្កឲ្យមនុស្ស៦នាក់រងរបួស។ គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើកើតឡើង កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា នៅសង្កាត់ Katsuragi ខេត្ត Nara ប្រទេសជប៉ុន៕ធ.ដ


អត្ថបទទាក់ទង