ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  2. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  3. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  4. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០  5. ធនាគារអេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានរយៈពេលវែង ជាមួយធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH

អភិបាលរងខេត្តកណ្តាល គាំទ្រលើកទឹកចិត្តដល់មន្ទីរ អង្គភាព ប្រជាពលរដ្ឋ និងកីឡាករ កីឡាការិនី ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា
ថ្ងៃ ពុធ ទី ៣០ ខែ តុលា ឆ្នាំ ២០១៩

ព្រឹត្តិការណ៍ការប្រកួតកីឡា ដើម្បីទាំងអស់គ្នា ដែលធ្វើការប្រកួតចាប់ពីថ្ងៃទី២២ដល់ទី២៩ ខែតុលា ឆ្នាំ២០១៩ នៅខេត្តកណ្តាល បានបញ្ចប់ដោយភាពជោគជ័យ កាលពីល្ងាចម្សិលមិញ ដោយក្នុងនោះ អភិបាលរងខេត្តកណ្តាល ឯកឧត្តម គីម រិទ្ធី បានគាំទ្រលើកទឹកចិត្តដល់មន្ទីរ អង្គភាព ស្ថាប័ន កីឡាករ កីឡាការិនី និងប្រជាពលរដ្ឋ ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តម គីម រិទ្ធី បានបន្តថា ការប្រកួតនេះ រៀបចំក្នុងគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន លេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ឲ្យស្របទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺពលរដ្ឋម្នាក់ត្រូវចេះលេងកីឡា ឱ្យបានមួយប្រភេទ។ អភិបាលរងរូបនេះ បន្ថែមទៀតថា ខេត្តកណ្តាល បច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡា គឺកំពុងមានសកម្មភាពផុសផុលគួរឱ្យគត់សម្គាល់ ដើម្បីផ្តល់ភាពសប្បាយរីករាយផង និងស្វែងរកកីឡាករ កីឡាករិនីឆ្នើម សម្រាប់ហ្វឹកហាត់ ត្រៀមការប្រកួតនានា ជាពិសេសព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នាឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្តម គីម រិទ្ធី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះកីឡាករ-កីឡាការិនី ដែលគោរពទៅតាមបទបញ្ជាបច្ចេកទេស នៃការប្រកួត ដែលបានយកស្មារតីសាមគ្គីភាព មិត្តភាព មានសីលធម៌ល្អ ពីក្រុមមួយទៅក្រុមមួយទៀត ដែលធ្វើការនេះ ប្រព្រឹត្តទៅប្រកបដោយលទ្ធផលល្អប្រសើរជាទីមោទនៈ។ ឯកឧត្តមក៏បានជំរុញឲ្យរដ្ឋបាលខេត្តកណ្តាល មន្ទីរ អប់រំយុវជន អង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំតបង្កើនសកម្មភាពកីឡា តាមមូលដ្ឋានដើម្បីកៀរគរយុវជនឲ្យចូលរួមលេងកីឡា ជាជាងយកពេលទំនេរទៅប្រព្រឹត្តអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

គួរបញ្ជាក់ថា ការប្រកួតកីឡា ដើម្បីទាំងអស់គ្នា បានប្រព្រឹត្តទៅរយៈពេល៧ថ្ងៃ ដោយមាន៦ប្រភេទកីឡា ក្នុងនោះមាន កីឡាប៉េតង់ បុរស-នារី បាល់ទាត់បុរស-នារី បាល់ទះ បុរស-នារី បាល់បោះ បុរស-នារី ទាញព្រ័ត្រ បុរស-នារី និងអត្តពលកម្ម ប្រកួតលើវិញ្ញាសារត់ចម្ងាយ៥គីឡូ និង៣គីឡូម៉ែត្រ បុរស-នារី ៕ធ.ដ


អត្ថបទទាក់ទង