ព័ត៌មានទាន់ហេតុការណ៍
 1. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  2. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  3. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  4. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  5. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០

លោក ត្រាំ និយាយថា មេដឹកនាំកំពូលនៃក្រុមរដ្ឋអ៊ិស្លាម ដែលនឹងត្រូវមកជំនួសតំណែង Baghdadi ក៏ត្រូវបានកងទ័ពសហរដ្ឋអាម៉េរិកសម្លាប់ដែរ
ថ្ងៃ ពុធ ទី ៣០ ខែ តុលា ឆ្នាំ ២០១៩

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើ ថា បុគ្គលដែលនឹងត្រូវចូលមកជំនួសតំណែងអតីតមេដឹកនំាក្រុមរដ្ឋអ៊ិស្លាម ISIL អាប៊ូ បាក អាល់ បាដាឌី ក៏ត្រូវបានសម្លាប់ដោយកងទាហានអាម៉េរិកផងដែរ។

គ្រាន់តែចង់បញ្ជាក់ថា បុគ្គលម្នាក់ដែលនឹងត្រូវចូលមកជំនួសតំណែង អាប៊ូ បាក អាល់ បាដាឌី នោះ ត្រូវបានកងកម្លំាងអាម៉េរិកសម្លាប់បាត់ហើយ។ ភាគច្រើនទំនងជាមេដឹកនាំកំពូលរបស់ក្រុមរដ្ឋអ៊ិស្លាម ហើយឥឡូវនេះ គាត់ក៏បានស្លាប់បាត់ហើយដែរ។ នេះបើតាមលោក ត្រាំ បង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើនៅថ្ងៃអង្គារនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតជុំវិញការលើកឡើងរបស់ខ្លួននោះឡើយ។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាម៉េរិកមានបំណងចង់ពង្រឹងសម្ព័ន្ធភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេវរកររដ្ឋអ៊ិស្លាម ISIL នៅភាគឦសានប្រទេសស៊ីរី ខណៈក្រុមអ្នកជំនាញការផ្នែកសន្តិសុខក៏បានព្រមានផងដែរថា ក្រុមភេវរកររដ្ឋអ៊ិស្លាមនៅតែជាការគំរាមកំហែងដ៏ធំមួយសម្រាប់សន្តិសុខនៅស៊ីរី និងនៅជុំវិញពិភពលោក៕ធ.ដ


អត្ថបទទាក់ទង