ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  2. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  3. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ  4. កម្ពុជារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន ១៥នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០  5. ធនាគារអេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានរយៈពេលវែង ជាមួយធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH

រុស្ស៊ី និងអ៊ីរ៉ង់ ថ្កោលទោសការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការរក្សាវត្តមានកងទ័ព សហរដ្ឋអាម៉េរិកនៅតំបន់ប្រេងរបស់ស៊ីរី
ថ្ងៃ ពុធ ទី ៣០ ខែ តុលា ឆ្នាំ ២០១៩

អ៊ីរ៉ង់៖ អ៊ីរ៉ង់ និងរុស្ស៊ី នៅថ្ងៃអង្គារនេះ បានប្រកាសថ្កោលទោសការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក្នុងការរក្សាវត្តមានយោធារបស់ខ្លួននៅក្បែរតំបន់ប្រេងនៅភាគឦសានប្រទេសស៊ីរី ខណៈរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ បាននិយាយថា ការឆ្លៀតឱកាសដើម្បីកេងប្រវ័ញ្ចធនធានណាមួយពីអ្នកដទៃ គឺជាទង្វើខុសច្បាប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់ជំនួបជាមួយសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ និងតួកគី លោក ម៉េវលូត ខាវ៉ូសូគ្លូ នៅល្ងាចថ្ងៃអង្គារនេះ ក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក ហ្សាហ្វាដ ហ្សារីហ្វ បានលើកឡើងបែបចំអកដាក់សហរដ្ឋអាម៉េរិកថា យ៉ាងហោចណាស់ លោក ដូណាល់ ត្រាំ បង្ហាញភាពស្មោះត្រង់អំពីចេតនារបស់អាម៉េរិក ក្នុងការរក្សាវត្តមានកងទ័ពមួយចំនួនឲ្យនៅក្នុងប្រទេសស៊ីរី គឺដើម្បីការពារតំបន់ប្រេងនៅទីនោះ។

សូមរំលឹកថា កាលពីសប្តាហ៍មុន លោក ដូណាល់ ត្រាំ បាននិយាយថា កងទ័ពអាម៉េរិកមួយចំនួនតូចនឹងបន្តស្ថិតនៅក្នុងប្រទេសស៊ីរី ដើម្បីការពារតំបន់ផលិតប្រេង។ ដោយឡែកនៅថ្ងៃចន្ទសប្តាហ៍នេះ លោក ត្រាំ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកជំនាញផ្នែកច្បាប់ និងថាមពល បន្ទាប់ពីប្រធានាធិបតីអាម៉េរិករូបនេះលើកឡើងថា ក្រុមហ៊ុនប្រេង អិចហ្សូន ម៉ូប៊ីល ឬក្រុមហ៊ុនប្រេងដទៃៗទៀតរបស់អាម៉េរិក នឹងគ្រប់គ្រងប្រតិបត្តិការនៅតំបន់ផលិតប្រេងមួយចំនួនរបស់ស៊ីរី៕ធ.ដ


អត្ថបទទាក់ទង