នាយកប្រតិបត្តិក្រុមហ៊ុន Boeing រងការរិះគន់យ៉ាងខ្លាំង អំឡុងពេលផ្តល់សក្ខីកម្ម នៅមុខសមាជិកសភាសហរដ្ឋអាម៉េរិក
ថ្ងៃ ពុធ ទី ៣០ ខែ តុលា ឆ្នាំ ២០១៩

សហរដ្ឋអាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុនប៊ូអ៊ីង លោក ឌែននីស មុយឡិនប៊ឺក នៅថ្ងៃអង្គារនេះបានរងការរិះគន់យ៉ាងខ្លាំងពីសមាជិកសភាអាម៉េរិក អំឡុងពេលផ្ដល់សក្ខីកម្មដ៏តានតឹងមួយជាលើកដំបូងស្ដីពីការប្ដេជ្ញាចិត្តរក្សាសុវត្ថិភាព។

នាឱកាសនោះ នាយកប្រតិបត្តិក្រុមហ៊ុនផលិតយន្ដហោះប៊ូអ៊ីងរូបនេះបានសម្ដែងការសោកស្ដាយ ព្រមទាំងសុំអភ័យទោសចំពោះករណីធ្លាក់យន្ដហោះទាំងពីរលើកជាមួយការទទួលស្គាល់កំហុស ដែលមិនអាចបំពេញតាមស្ដង់ដារមួយចំនួនផងដែរ ប៉ុន្តែបានសន្យាថានឹងមិនឱ្យសោកនាដកម្មកើតឡើងជាថ្មីទៀតនោះទេ។

សូមជម្រាប់ផងដែរថា លោក ឌែននីស មុយឡិនប៊ឺក ផ្ដល់សក្ខីកម្មនៅចំពោះមុខសមាជិកសភាសហរដ្ឋអាម៉េរិកជាលើកដំបូង ចាប់តាំងពីមនុស្សសរុប៣៤៦នាក់ បានស្លាប់ ដោយសារគ្រោះថ្នាក់ធ្លាក់យន្ដហោះ ប៊ូអ៊ីង ម៉ិច៧៣៧ ដល់ទៅពីរគ្រឿង គឺនៅឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ និង នៅអេត្យូពី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩៕ធ.ដ


អត្ថបទទាក់ទង