ព័ត៌មានទាន់ហេតុការណ៍
 1. កូវីដ១៩៖ នាយករដ្ឋមន្ត្រីថៃសុំទោសជាសាធារណៈ ខណៈមានតម្រុយផ្ទុះការឆ្លងក្នុងសហគមន៍ជាថ្មី  2. ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចុះពិនិត្យមើលស្ពានបេឡេថ្មីមួយខ្សែ ជាអំណោយសម្តេចក្រឡាហោម ស ខេង ដែលទើបសាងសង់រួចរាល់ ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង  3. សម្តេចប្រមុខរាជរដ្ឋាភិបាល ប្រកាសអនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិត ឈប់សម្រាក៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ជំនួសឱ្យថ្ងៃឈប់ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ  4. សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាពជាផ្លូវការ ក្នុងការផ្តល់ជូនថ្ងៃឈប់សម្រាកចំនួន ៥ថ្ងៃ ដោយគិតចាប់ពី១៧- ២១ ខែសីហា ខាងមុខនេះ ជំនួសឱ្យថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២០  5. សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ

កែវយឺតអវកាស James Webb Space Telescope ទទួលជោគជ័យ ក្នុងការធ្វើតេស្តខែលការពារកម្តៅព្រះអាទិត្យ
ថ្ងៃ ពុធ ទី ៣០ ខែ តុលា ឆ្នាំ ២០១៩

សហរដ្ឋអាម៉េរិក៖ កែវយឺតអវកាសជំនាន់ថ្មី ចេមវេបស្ពេស តេលេស្កូប របស់អង្គការ NASA បានទទួលជោគជ័យ ក្នុងការធ្វើតេស្តខែលការពារកម្តៅព្រះអាទិត្យ។ យ៉ាងណាមិញ កែវយឺតអវកាស ចេម វេប នឹងត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនទៀត មុនពេលវាត្រូវគេបាញ់បង្ហោះនៅខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ខ្លួនទើបទទួលជោគជ័យក្នុងការធ្វើតេស្តទៅលើខែលពិសេស ដែលមានតួនាទីការពារកែវយឺតអវកាស ចេមវេប ពីរលកវិទ្យុសកម្មដ៏ខ្លាំងក្លារបស់ព្រះអាទិត្យ ហើយជួយគ្រប់គ្រងស៊ីតុណ្ហភាពនៃភ្នែកអុបទិច និងប្រព័ន្ធស្ទាបស្ទង់ សេនសឺរ របស់វា។ ខែលការពារកម្តៅព្រះអាទិត្យរបស់កែវយឺតអវកាសនេះ មានស្រទាប់ចំនួន៥ និង ទំហំប្រហែលប៉ុនកន្លែងសម្រាប់វាយកូនបាល់ ថែននីស៕ធ.ដ