ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ក្រុម Inter Milan ឡើងកំពូលតារាង នៅ SerieA ខណៈ Barcelona ក៏ឈរកំពូលតារាងដូចគ្នាដែរ នៅ Laliga
ថ្ងៃ ពុធ ទី ៣០ ខែ តុលា ឆ្នាំ ២០១៩

ក្រុម Inter Milan បានឡើងឈរកំពូលតារាង នៅ Serie A ក្រោយយកឈ្នះ Brescia ២-១ ក្នុងសប្ដាហ៍ទី១០។ ២គ្រាប់របស់ Inter Milna រកបានដោយកីឡាករ Lautaro Martinez និងខ្សែប្រយុទ្ធ Romelu Lukaku ម្នាក់មួយគ្រាប់ នៅនាទីទី២៣ និងនាទី៦៣ តែនៅនាទីទី៧៦ កីឡាករ Milan Skriniar របស់ Inter ធ្វើឲ្យចូលទីខ្លួនឯង បញ្ចប់ការប្រកួត Brescia ១:២ Inter Milan។

ជ័យជម្នះនេះធ្វើឲ្យ Inter ឡើងឈរកំពូលតារាង Serie A បណ្ដោះអាសន្ន ស្របពេលដែល១៨ក្រុមផ្សេងទៀត ទើបតែលេងបាន៩សប្ដាហ៍ប៉ុណ្ណោះ។ គួរបញ្ជាក់ថា  Romelu Lukaku ផ្លាស់ពី Man UTD  មកកាន់ Inter Milan ក្នុងតម្លៃ៧៤លានផោន រកបាន៧គ្រាប់ ហើយការបង្ហាញខ្លួន១០ប្រកួតរដូវកាលនេះ។

ចំណែកឯ នៅអេស៉្បាញវិញ ក្រុម Barcelona បានឡើងកំពូលតារាង ក្រោយកីឡាករឆ្នើម Lionel Messi រកបាន២គ្រាប់ម្នាក់ឯង និងមិត្តរួមក្រុមម្នាក់មួយគ្រាប់ យកឈ្នះ Valladolid ៥-១។ ឈរកំពូលតារាងវិញ ដោយឈ្នះពិន្ទុក្រុម Granada ២ពិន្ទុ ស្របពេលដែល ក្រុម AT Madrid លេខ៣ មាន២០ពិន្ទុ និងលេខ៤ Real Sociedad មាន១៩ពិន្ទុ ខណៈក្រុម Real Betis , Espanyol និង Leganes កំពុងស្ថិតនៅតំបន់កាត់ចោល៕ធ.ដ


អត្ថបទទាក់ទង