ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

អត្តពលិកសាកលវិទ្យាអាស៊ីអឺរ៉ុប ដណ្ដើមបានជោគជ័យ ពីព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់ កណ្ដាល ម៉ារ៉ាតុង លើកទី៦ លើកំពូលភ្នំបូកគោ
ថ្ងៃ ច័ន្ទ ទី ២៨ ខែ តុលា ឆ្នាំ ២០១៩

ក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើភ្នំបូកគោ លើកទី៦ ឆ្នាំ២០១៩ ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យម្សិលម៉ិញ នៅកំពូលភ្នំបូកគោនោះ អត្តពលិកសាកលវិទ្យាល័យអាស៊ីអឺរ៉ុបទទួលបានជោគជ័យយ៉ាងធំធេង ដោយដណ្ដើមបានមេដាយមាស ២វិញ្ញាសាផ្សេងគ្នា ។
ក្រៅពីនេះសម្រាប់កីឡាករ កីឡាការិនី ជាបុគ្គលិក សាស្ដ្រាចារ្យ របស់អាស៊ីអឺរ៉ុប ដែលចូលរួមរត់ដើម្បីសុខភាព និងរត់ដើម្បីរួមចំណែកដល់ការងារមនុស្សធ៌មនោះ  ក៏ទទួលបានជោគជ័យដែរ ព្រោះពួកគេរត់បានដល់ទីគ្រប់ៗគ្នា ។ នេះជាការអះអាងរបស់លោកពៅហុកតំណាងក្រុមកីឡារបស់សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ។
មេដាយមាសទាំង២ ដែលអាស៊ីអឺរ៉ុប ដណ្ដើមបានលើ វិញ្ញាសារត់២១គីឡូម៉ែត្របុរស ដោយ កីឡាករ ម៉ា វីរ៉ូ  ប្រើថិរវេលា១ម៉ោង ២៥នាទី និង៣០ វិនាទី ។ មេដាយមាស១ទៀត ដណ្ដើមបានលើ វិញ្ញាសារត់១០គីឡូម៉ែត្រផ្នែកបុរសដែរ ដោយកីឡាករ កីឡាករ វ៉ាន់ ភារ៉ា ប្រើថេរវេលា ៣៩នាទី និង៥៥ វិនាទី ។
លោក ពៅ ហុក បានបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ីអឺរ៉ុបមិនត្រឹមតែយកចិត្តទុកដាក់តែក្នុងវិស័យអប់រំប៉ុណ្ណោះទេ នៅលើវិស័យកីឡាក៏បានយកចិត្តទុកដាក់ផងដែរ ដែលមានការគាំទ្រយ៉ាងពេញទំហឹង ពី ឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។ កន្លងមកនេះ អស៊ីអឺរ៉ុប បានបង្កើតក្លឹបកីឡាជាច្រើន ដើម្បី ឲ្យនិស្សិត បានហ្វឹកហាត់និងចូលរួមលេងកីឡា បានច្រើនទៅតាមចំណូលចិត្ត ដើម្បីសុខភាពទាំងផ្លូវកាយនឹងផ្លូវបញ្ញា។ទន្ទឹមនឹង នេះ អាស៊ីអឺរ៉ុប បាន ការរៀបចំកីឡដ្ឋាន ផ្ទាល់ខ្លួន ក្នុងគោលដៅរួមគ្នាផលិតធនធានកីឡាករ កីឡាការិនី ឲ្យបានច្រើន ខណៈដែល កម្ពុជា កំពុងត្រៀមលក្ខណៈ ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។
លោកពៅហុកបានថ្លែងអំណរគុណដល់ ប្រធានក្រុមប្រឹក្សាភិបាល ឯកឧត្តម ឌួង លាង ដែលតែងតែឧបត្ថម្ភគាំទ្រ និងផ្ដល់ការលើកទឺកចិត្ត ដល់កីឡាករ កីឡាការិនី លើប្រភេទកីឡាអត្តពលកម្ម ក៏ដូចជា កីឡាផ្សេងៗ ដើម្បីជំរុញឲ្យកីឡាកររបស់ខ្លួន មានឆន្ទៈមោះមុត ក្នុងការដណ្ដើមបាននូវសិទ្ធិផលថ្មីៗបន្ថែម មកជូនសាកលវិទ្យាល័យ ។
គួរបញ្ជាក់ថាព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី៦នេះ  ផ្តល់ឱកាស ដ៏មានអត្ថន័យបំផុតសម្រាប់ អ្នកចូលរួមទាំងអស់ ពីព្រោះពួកគេបានរួមចំណែកគាំទ្រដល់ មន្ទីរពេទ្យគន្ធបុប្ផា ហើយទន្ទឹមនឹងនេះដែរអ្នកចូលរួមក៏នឹងទទួលបាននូវបទពិសេសដ៏ រីករាយ និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយក្រុមគ្រួសារ និងមិត្តភក្តិ៕