ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ក្លិបធំៗ៤ នៅអឺរុប ប្រជែងគ្នាយក Ivan Rakitic
ថ្ងៃ ច័ន្ទ ទី ២៨ ខែ តុលា ឆ្នាំ ២០១៩

ខ្សែបម្រើចាស់វស្សា Ivan Rakitic របស់ក្លិប FC Barcelona កំពុងក្លាយជាគោលដៅសំខាន់ៗ របស់ក្លិបធំៗ នៅតំបន់អឺរ៉ុប ដាក់ពាក្យប្រជែងគ្នាចង់បាន។

យោងតាមប្រភពពី Marca បានបង្ហាញថា ក្លិបទាំង៤នោះ ដែលត្រៀមដេញថ្លៃយកកីឡាករវ័យ៣១ឆ្នាំខាងលើ រួមមាន Juventus, AC Milan, PSG និង Manchester United ថែមទៀត។ សព្វថ្ងៃជម្រើសជាតិក្រូអែតខាងលើ ដូចជាមានចេតនាចង់ចាកចេញពីក្លិប FC Barcelona ទៅកាន់ក្លិបផ្សេងផងដែរ។ ស្របពេលដែលកិច្ចសន្យា Ivan Rakitic សល់២រដូវកាលទៀត។ Rakitic បញ្ជាក់ថា Barcelona គឺជាក្លិបដ៏ល្អបំផុតលើលោក ប៉ុន្តែខ្ញុំត្រូវការលេងលើទីលាន គឺមិនមែនគ្រាន់តែស្នាក់នៅនោះទេ។

គួរបញ្ជាក់ថា ប្រសិន Ivan Rakitic ចាកចេញពិតមែន ក្លិបដែលអាចមានភាគរយខ្ពស់ក្នុងការផ្តល់កិច្ចសន្យាឲ្យនោះគឺ Manchester United និងPSG របស់បារាំង៕ធ.ដ


អត្ថបទទាក់ទង