ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក UFC កីឡាករ Conor McGregor បានប្រកាស វិលត្រលប់មកសង្វៀនវិញ នៅដើមឆ្នាំ២០២០
ថ្ងៃ ច័ន្ទ ទី ២៨ ខែ តុលា ឆ្នាំ ២០១៩

ក្រោយពីប្រកួតចាញ់កីឡាករ Khabib Nurmagomedov ក្នុងទឹកទី២ អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក UFC Conor McGregor បានប្រកាសថាខ្លួននឹងវិលត្រលប់មកសង្វៀន UFC វិញ។ អ្នកលេងក្បាច់គុនក្នុងទ្រុងខាងលើ បានធ្វើការប្រកាសប្រាប់មហាជនថា រូបខ្លួននឹងវិលត្រលប់មកកាន់សង្វៀនវិញ ជាមួយកីឡាករមួយរូប នៅក្នុងទីក្រុង Las Vegas។

McGregor គឺជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក UFC បាត់មុខមួយរយៈក្រោយរូបគេប្រកួតចាញ់កីឡាករ Khabib កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ ធ្វើឲ្យរូបគេខកខានចូលរួមការប្រកួត និងបាត់មុខមួយឆ្នាំពេញតែម្តង។ កាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅ McGregor បានប្រកាសចូលរួមប្រកួតវិញហើយ ជាមួយក្រុមអ្នកសារព័ត៍មាន ថានឹងប្រកួតជាមួយកីឡាករមិនបញ្ចេញឈ្មោះមួយរូប នៅសហរដ្ឋអាម៉េរិក នាឆ្នាំ២០២០ខាងមុខ។

សូមបញ្ជាក់ថា  McGregor បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីវិលត្រលប់ចូលសង្វៀនវិញ ជាពិសេសនឹងធ្វើការសងសឹកម្ចាស់ខ្សែក្រវាត់ពិភពលោក Khabib នៅពេលវាលាជាក់លាក់ណាមួយ៕ធ.ដ


អត្ថបទទាក់ទង