ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ ជាមួយនឹងកំណត់ត្រា មិនដែលចាញ់
ថ្ងៃ ច័ន្ទ ទី ២៨ ខែ តុលា ឆ្នាំ ២០១៩

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ក្រុមអាស៊ីអឺរ៉ុបយូណាយធីត ៦:១ ក្លាយជាជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៩ ជាមួយនឹងកំណត់ត្រាមិនដែលចាញ់។ ដោយទទួលបានប្រាក់រង្វាន់៦០លានរៀល និងមេដាយមាស។ ឆ្លងកាត់២៥ប្រកួត ព្រះខ័នរាជស្វាយរៀងមាន៦៥ពិន្ទុ ដោយឈ្នះ២០ ស្មើ៥ ខណៈវិសាខា និងណាហ្គាវើលដ៍ ឈរលេខ២ និងលេខ៣ រកបាន១ពិន្ទុបន្ថែម ក្រោយស្មើគ្នា ២:២។

គួរបញ្ជាក់ថា ៥ប្រកួតផ្សេងទៀត អង្គរថាយហ្គ័រ ២-២ ភ្នំពេញក្រោន, ក្រសួងការពារជាតិ ៥-១ អគ្គិសនីកម្ពុជា, វិសាខាស្មើ ២-២ ណាហ្គាវើលដ៍, យុវជនបាទី ៤-៤ អគ្គស្នងការដ្ឋាននគរបាលជាតិ, ខេត្តកំពង់ចាម ០-៥ គីរីវង់សុខសែនជ័យ  ខណៈបឹងកេត ៣:១ ក្រុសូទីឡូអង្គរ ។ ក្រុមទាំងអស់នៅសល់១ប្រកួត ដូចៗគ្នា ដើម្បីបញ្ចប់ការប្រកួតលីគសម្រាប់ ២៦ប្រកួត ក្នុងចំណោម ក្រុមទាំង១៤៕ធ.ដ