ព័ត៌មានទាន់ហេតុការណ៍
 1. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបស្វាគមន៍ដល់អ្នកដំណើរចំនួន ២២០០នាក់ នៅលើនាវា ទេសចរណ៍ WESTERDAM នៅកំពង់ផែ ខេត្តព្រះសីហនុ  2. ព្រឹកនេះសម្តេចតេជោ បានអញ្ជើញដល់ខេត្តព្រះសីហនុហើយ ដើម្បីស្វាគមន៍ដល់អ្នកដំណើរចំនួន២២០០នាក់ នៅលើនាវាទេសចរណ៍ WESTERDAM  3. មានករណីសត្វដំរីព្រៃធ្លាក់រណ្តៅ ក្នុងដែនជម្រកសត្វព្រៃកែវសីមា  4. អ្នកជម្ងឺសរុប៧៦១នាក់ចុះឈ្មោះទទួលការព្យាបាលដោយប្រើថ្នាំ រ៉េមដឺស៊ីវើ របស់សហរដ្ឋអាម៉េរិក ក្រោយទទួលបានការអនុញ្ញាតពីចិន  5. វីរុសផ្លូវដង្ហើមកូរ៉ូណាឆក់យកអាយុជីវិតមនុស្សម្នាក់ថែមទៀត ដែលសរុបកើនឡើងដល់៤២៦នាក់ហើយ ខណៈមនុស្ស២០.៤៧១នាក់ឆ្លងមេរោគ

រថយន្តព្រូសបោះពួយលឿនដូចហោះទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ និងរបួសពីរនាក់
ថ្ងៃ អាទិត្យ ទី ២០ ខែ តុលា ឆ្នាំ ២០១៩

  ភ្នំពេញ ៖  បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាបេីករថយន្តតូយូតាព្រូសមួយគ្រឿងក្នុងល្បឿនលឿនបានរេចង្កូតទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសពីរនាក់ ឯរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។

    ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ និង១០នាទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលូរបី ស្ថិតក្នុងភូមិអរគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា  មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតសង្ស័យស្រវឹង បានបេីករថយន្តម៉ាកតូយូតាព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB-6847ធ្វេីដំណេីតាមបណ្តោយផ្លូវលូរបី ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតខាងឆ្វេងដៃជ្រុលបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវបាក់អស់មួយកង់រថយន្តខ្ទេចផ្នែកខាងមុខស្ទើទាំងស្រុងនិងមានហុយផ្សែងចេញពីរថយន្តផងដែរនិងរងរបួសទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះភ្លាមៗ។

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញមកស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕

 

 

 


អត្ថបទទាក់ទង