ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ពិតជារន្ធត់ណាស់!! ជិះម៉ូតូឌុបគ្នាទៅទិញម្ហូបត្រូវរថយន្តដឹកត្រីបុកកិនស្លាប់ម្នាក់រងរបួសស្រាលម្នាក់
ថ្ងៃ អាទិត្យ ទី ២០ ខែ តុលា ឆ្នាំ ២០១៩

  ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័មនិងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូមួយគ្រឿងឌុបគ្នាទៅទិញម្ហូបត្រូវរថយន្តហ៊ីយ៉ាន់ដាយសណ្តោងដឹកត្រីធុនយក្សមួយគ្រឿងបុកពីក្រោយកិនពីលើពេញទំហឹងរួចព្យាយាមបើករត់ តែត្រូវបានប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច។
    ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ៤០នាទីយប់ថ្ងៃទី១៩ ខែតុលាឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវ ២១៧ ជិតនិងក្រុមហ៊ុនស្រាបៀរកម្ពុជា ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

     ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ហុង សារ៉ាយ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅក្បែរសារមន្ទីជើងឯក មានស្រុកកំណើតនៅស្រុកព្រះស្ដេច ខេត្តព្រៃវែងជាអ្នកអង្គុយនៅពីក្រោយ។ ចំណែកម្នាក់ទៀតរងរបួសស្រាលមានឈ្មោះឈន តយ ភេទប្រុស អាយុ ២៥ឆ្នាំមុខរបរបោកអ៊ុតស្នាក់នៅម្ដុំ ក្តាន់ពីរ សង្កាត់ស្រះចក ខណ្ឌដូនពេញមានស្រុកកំណើតនៅឃុំភូមិជាមួយគ្នា។

     តាមប្រភពពីជនរងគ្រោះរងរបួសស្រាលនិងជាអ្នកបើកបរម៉ូតូបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរី០១៤ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FR-7883ធ្វើដំណើរទិសពីត្បូងទៅជើងបំណងទៅទិញម្ហូប ខណៈមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តហុីយ៉ាន់ដាយសណ្តោយដឹកត្រីធុនយក្សគ្រឿងក្បាលពណ៌ខៀវពាក់ស្លាកលេខ3E-7659បើកបរដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់បើកមកពីក្រោយបុកម៉ូតូរបស់ខ្លួនបណ្តាលខ្ទាតមិត្តភក្ត័អង្គុយនៅខាងក្រោយចូលកង់រថយន្តខាងក្រោយផ្នែកខាងស្តាំកិនស្លាប់ភ្លាមៗនៅនិងកន្លែងកើយហេតុ ចំណែករូបគាត់ជាអ្នកបើកខ្ទាតចេញក្រៅរងរបួសស្រាល។  ប្រភពដដែរបានបន្តទៀតថាភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់បានប្រមាណជាង៣០០ម៉ែត្រត្រូវបានប្រជាពលរដ្ឋឃើញហេតុការនេះបានដេញចាប់បានរថយន្តបង្កនិងអ្នកបើកបរនិងព្រូ រួចប្រគល់ជូនសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោរដើម្បីសួនាំបន្ត។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

 

 

 


អត្ថបទទាក់ទង