ព័ត៌មានទាន់ហេតុការណ៍
 1. ខណៈលោកអធិការខណ្ឌដង្កោ ប្រទះឃើញអាវុធម៉ាក AK មួយដើមដែលមានបង់ ៤បង់ និងគ្រាប់ ១២០គ្រាប់ ច្រកក្នុងការ៉ុង ក្នុងស្រះទឹកក្បែរមណ្ឌលអប់រំកែប្រែព្រៃស  2. តំបន់មួយចំនួននៃប្រទេសកម្ពុជានឹងរងអាកាសធាតុចុះត្រជាក់ចាប់ពីថ្ងៃ២១ដល់២៧វិច្ឆិកា  3. "ក្រុមហ៊ុនដែលទទួលបានសិទ្ធជួសជុល ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងខេត្តព្រះសីហនុ កំពុងសស្រាក់សស្រាំអនុវត្តន៍ការងារនៅតាមការដ្ឋានរបស់ខ្លួន និងបានស្នើអាជ្ញាធរមានសមត្ថកិច្ចក៏ដូចជាប្រតិបត្តិករជាប់ពាក់ព័ន្ធជួយសម្របសម្រួលសហការ"  4. រោងចក្រផលិតកាបូប កាតាប និងអាវពោងសុវត្ថិភាព ដែលឆាបឆេះនៅខណ្ឌដង្កោកាលពីថ្ងៃមុន ឥឡូវបានឆាបឆេះជាថ្មីម្តងទៀតហើយ  5. ធ្លាក់ដែកពីលើសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩
ថ្ងៃ សៅរ៏ ទី ១៩ ខែ តុលា ឆ្នាំ ២០១៩

ក្រុមហ៊ុនអនុស្សាអ៊ីវេនផ្លេននើរ បានរៀបចំពិព័រណ៍កុមារនិងគ្រួសារជារៀងរាល់ឆ្នាំដើម្បីចែករំលែកនូវការអប់រំល្អៗទៅកាន់មាតាបិតាជាពិសេសកុមារតូចៗតាមប្រធានបទផ្សេងៗគ្នា រួមជាមួយសកម្មភាពកម្សាន្ដសប្បាយដូចជាការសម្ដែងរបស់កុមារ ការលេងល្បែងកំសាន្តជាមួយគ្រួសារ ការប្រលងសមត្ថភាពកុមារ ការញុំាអាហារ ការធ្វើបទបង្ហាញពីសុខភាព ការប្រឹក្សាយោបល់តាមស្តង់ផលិតផលនីមួយៗ ព្រមទាំងការទិញទំនិញបញ្ចុះតម្លៃគ្រប់ផលិតផលកុមារនិងគ្រួសារ។

ក្រុមហ៊ុនអនុស្សាអ៊ីវេនផ្លេននើរ បានចាប់ផ្ដើមរៀបចំពិព័រណ៍កុមារនិងគ្រួសារជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ ដែលមានការចូលរួមពីសំណាក់មាតាបិតានិងបុត្រធីតាប្រមាណជាង២,៥០០នាក់ និងបន្ដរៀបចំជារៀងរាល់ឆ្នាំរហូតដល់កាលពីឆ្នាំទៅមិញ ចំនួនមាតាបិតានិងបុត្រធីតាដែលបានចូលរួមពិព័រណ៍កុមារនិងគ្រួសារប្រចាំឆ្នាំលើកទី៦ មានការកើនរហូតដល់៣​៣,០០០ម៉ឺននាក់។

ជាមួយនឹងប្រធានបទពិសេសប្រចាំឆ្នាំលើកទី៧នេះ “កុមារនិងបរិស្ថាន - Green Generation” នឹងចែករំលែកនូវភាពសប្បាយរីករាយ និងចំណេះដឹងអំពីការថែរក្សាបរិស្ថាន ការដាំដើមឈើ ការកែច្នៃរបស់របរចាស់ទៅជារបស់ថ្មី អត្ថប្រយោជន៍នៃថង់ក្រណាត់ និងការគ្រប់គ្រងសម្រាម។ ប្រធានបទឆ្នាំនេះមានគោលបំណងផ្សព្វផ្សាយ និងផ្សាភ្ជាប់ចំណេះដឹងពីបរិស្ថានដល់កុមារតូចៗនិង បង្កើតទំលាប់ល្អក្នុងការបន្ថយនិងគ្រប់គ្រងសម្រាម។ ក្នុងរយៈពេល២ថ្ងៃនៃពិព័រណ៍ឆ្នាំនេះ កុមារនឹងទទួលបានបទពិសោធន៍ថ្មីពីការរៀនកែច្នៃសម្ភារៈដែលពួកគេឈប់ប្រើប្រាស់នៅផ្ទះ  រៀនដាំរុក្ខជាតិបៃតងនៅផ្ទះ រៀនបន្ថយផ្លាស្ទិកនិងប្រើប្រាស់ឡើងវិញក្នុងការរស់នៅប្រចាំថ្ងៃ។



ក្នុងនោះ នឹងមានការរៀបចំទីធ្លាកម្សាន្ដធំៗសម្រាប់កុមារដូចជា ទីធ្លាដាំដើមឈើ គូររូបនិងផាត់ពណ៌លើថង់ក្រណាត់ អានសៀវភៅ ល្បែងកម្សាន្ដកុមារ ធ្វើកូនឡានពីសំបងឡាំង កូនបាល់ រួមជាមួយការប្រកួតលើឆាកដូចជា ការប្រកួតសង់DoyDoy និយាយជាសាធារណៈ គូររូប កែច្នៃប្លាស្ទិច ប្រកួតទារកវារ រាំ ដើរម៉ូត ដើម្បីបង្ហាញសមត្ថភាពនិងបង្កើនភាពក្លាហានរបស់កុមារ។

បន្ថែមពីលើប្រធានបទថ្មីនេះ ដូចសព្វមួយដង មាតាបិតានឹងទទួលបានការប្រឹក្សាយោបល់អំពីការសិក្សារៀនសូត្រកុមារជាមួយសាលាអន្ដរជាតិល្បីៗ យល់ដឹងពីគុណភាពនៃសេវាកម្មនិងផលិតផលសម្រាប់កុមារនិងគ្រួសារជាង៥០០០មុខ  ពីបណ្ដាក្រុមហ៊ុនមកពីវិស័យដូចជា សាលារៀន ទឹកដោះគោ ខោទឹកនោម អាហារបំប៉ន របស់ក្មេងលេង សម្ភារៈសិក្សា ធានារ៉ាប់រង ធនាគារ គ្រឿងអេឡិចត្រូនិច និងផលិតផលសម្រាប់កុមារនិងគ្រួសារជាច្រើនប្រភេទពីក្រុមហ៊ុនល្បីៗជាង១០០ក្រុមហ៊ុន៕ធ.ដ